Jobs with KAPE

គម្រោងសាលារៀនជំនាន់ថ្មីត្រូវការជ្រើសរើសគិលានុបដ្ឋាក/គិលានុបដ្ឋាយិកា

Facebook Twitter Google+ LinkedIn Addthis

កម្មវិធីសាលារៀនជំនាន់ថ្មី

ត្រូវការជ្រើសរើស

គិលានុបដ្ឋាក គិលានុបដ្ឋាយិកា ដែលមានសមត្ថភាពខ្ពស់

 

 

 

 

             អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា គឺជាអង្គការក្នុងស្រុកមួយដែលសហការជាដៃគូជិតស្និទ្ធជាមួយ ក្រសួងអប់រំ យុវជន និងកីឡា មូលនិធិគ្រួសារត្រកូលហ្រែងស៍ (FFF) និងអង្គការឆាលហ្វានកម្ពុជា ដើម្បី អនុវត្ត កម្មវិធីសាលារៀនជំនាន់ថ្មី នៅវិទ្យាល័យ ព្រែកលៀប និងវិទ្យាល័យ ព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ, វិទ្យាល័យ ហ៊ុន សែន        កំពង់ចាម, វិទ្យាល័យ ហ៊ុន សែន ពាមជីកង ខេត្ត កំពង់ចាម, វិទ្យាល័យ គោកព្រីង ខេត្ត ស្វាយរៀង និងវិទ្យាល័យ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ ខេត្ត កណ្តាល។ កម្មវិធីសាលារៀនជំនាន់ថ្មី គឺជាផ្នែកមួយនៃកម្មវិធីកំណែទម្រង់ថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា  ដែលនឹងកែលម្អគុណភាពអប់រំ និងអភិបាលកិច្ចល្អ នៅក្នុងវិស័យអប់រំ។ ដូចនេះកម្មវិធីសាលារៀនជំនាន់ថ្មីត្រូវការស្វែងរកគិលានុបដ្ឋាក គិលានុបដ្ឋាយិកា ដែលមាន​សមត្ថភាព​ខ្ពស់ក្នុងការផ្តល់ប្រឹក្សា ឬសង្រ្គោះបឋមដល់សិស្សានុសិស្សក្នុងសាលាគោលដៅ ដូចខាងក្រោម៖

 

មុខវិជ្ជាជ្រើសរើស

វិទ្យាល័យ

ព្រែកលៀប

វិទ្យាល័យ

ព្រែកអញ្ចាញ

វិទ្យាល័យ ហ៊ុន សែន

ពាមជីកង

វិទ្យាល័យ

ហ៊ុន សែន កំង់ចាម

វិទ្យាល័យ

ព្រះស៊ីសុវត្ថិ

ចំនួនជ្រើសរើស

ចំនួនជ្រើសរើស

ចំនួនជ្រើសរើស

ចំនួនជ្រើសរើស

ចំនួនជ្រើសរើស

គិលានុបដ្ឋាក/គិលានុបដ្ឋាយិកា

 

 

១នាក់

 

 

សរុបរួម

 

 

១នាក់

 

 

 

១. តួនាទី និងភារកិច្ចរបស់គិលានុបដ្ឋាក គិលានុបដ្ឋាយិកា៖

  • គ្រប់គ្រងគិលានដ្ឋានមួយនៅក្នុងសាលា ដែលរួមមានបន្ទប់ពិនិត្យជំងឺ និងបន្ទប់សម្រាក​ព្យា​បាល​សម្រាប់​សិស្សមានជំងឺ។
  • ផ្តល់សេវាសុខភាពមូលដ្ឋានដល់សិស្សទាំងអស់ក្នុងវិទ្យាល័យ​ ដូចជា ការសង្គ្រោះបឋម ផ្តល់អាហា​រូបត្ថម្ភ​​និង​ការ​ព្យាបាលបឋមដូចជា ឈឺក្បាល ចុកពោះ ឬអស់កម្លាំងជាដើម។ល។
  •  ផ្តល់សេវាបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យបង្អែក (មន្ទីរពេទ្យក្នុងមូលដ្ឋាន) ចំពោះសិស្សដែលមានជំងឺធ្ងន់ធ្ងរ ដែល​ទាម​​ទារ​ការព្យាបាលពីវេជ្ជបណ្ឌិត។​
  • ផ្តល់សេវាគាំទ្រការពិគ្រោះជំងឺដល់សិស្សដែលឈានចូលដល់វ័យរៀបការ ជាពិសេសសិស្សស្រី។
  • រៀបចំកំណត់ត្រាពិនិត្យសុខភាព និងចងក្រងទុក​សម្រាប់សិស្សដែលទទួលសេវាសុខភាពនៅក្នុង​គ្លីនិក​សាលា។
  • ថែទាំងរាល់បរិក្ខាពេទ្យដែលគម្រោងបានផ្តល់ជូនគិលានដ្ឋានរបស់សាលា។
  • គ្រប់គ្រងថែទាំងឱ្យបានហ្មត់ចត់ការទទួល និងបែងចែកបរិក្ខាវេជ្ជសាស្រ្ត ថ្នាំពេទ្យ និងអាហារូបត្ថម្ភ ដែល​កម្មវិធី  ផ្តល់ឱ្យ។
  • ធ្វើរបាយការណ៍ជាលាយលក្ខអក្សរសម្រាប់រាយការណ៍ជូនកម្មវិធី (ប្រចាំខែ ឬត្រីមាស)។
  • សហការយ៉ាងជិតស្និទ្ធជាមួយនាយកសាលា ក្នុងការគ្រប់គ្រងសេវាសុខភាពនៅក្នុង​សាលា។​
  • សហការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាកុមារដើម្បីផ្សព្វផ្សាយពីសារ​សុខភាព ដល់គណៈកម្មការ​សិក្សា​និង​សិស្ស​នៅក្នុងសាលា។

 

            អង្គការខេបកំពុងត្រូវការគិលានុបដ្ឋាក គិលានុបដ្ឋាយិកាដែលមានសមត្ថភាពពេញលេញ និងមានបទពិសោធ​ន៍យ៉ាង​តិច២ឆ្នាំ។ បេក្ខជនសក្ត័សមជាអ្នកធ្វើការងារក្នុងក្រុម មានគំនិតច្នៃប្រឌិត មានបំណិនវិជ្ជាជីវៈពិត​ប្រាកដ​ រួសរាយរាក់ទាក់ ពូកែការងារទំនាក់ទំនង និងចូលចិត្តជួយគាំទ្រកុមារ និងយុវជន។

 

កម្មវិធីត្រូវការ​គិលានុបដ្ឋាក គិលានុបដ្ឋាយិកា ដែល​មានលក្ខណៈ​សម្បត្តិ​មួយចំនួន ឬទាំងអស់ដូចខាងក្រោម ៖

  1. មានសញ្ញាបត្រគិលានុបដ្ឋាក គិលានុបដ្ឋាយិកា
  2. មានសញ្ញាបត្រ ឬលិខិតអនុញ្ញាតជាផ្លូវការក្នុងការបម្រើការងារជាគិលានុបដ្ឋាក គិលានុបដ្ឋាយិកា
  3. មានបទពិសោធន៍ផ្នែកគិលានុបដ្ឋាក គិលានុបដ្ឋាយិកាយ៉ាងតិច២ឆ្នាំ
  4. មានចំណេះដឹង និងបទពិសោធន៍ប្រើប្រាស់កុំព្យូទ័រច្បាស់លាស់
  5. មានសមត្ថភាពក្នុងការប្រាស្រ័យទាក់ទងជាភាសាខ្មែរ និងអង់គ្លេសច្បាស់លាស់ និងមាន​ប្រសិទ្ធភាព
  6. មានបំណិនគ្រប់គ្រង និងចាត់ចែងច្បាស់លាស់
  7. មានឆន្ទៈបំពេញការងារជាមួយកម្មវិធីសាលារៀនជំនាន់ថ្មី

 

​​            បេក្ខជនដែលចាប់អារម្មណ៍សូមផ្ញើប្រវត្តិរូបសង្ខេប និងលិខិតចំណាប់អារម្មណ៍មកលោក​ ប៊ាន​ ចាន់នី ប្រធាន​ក្រុម​សាលា​រៀនជំនាន់ថ្មី៖

  • ​លេខទូរសព្ទសម្រាប់ទំនាក់ទំនង៖ ០១២​ ២៩៤ ២២១ (email: channy.bean@kapekh.org )
    • កាលបរិច្ឆេទនៃការទទួលពាក្យ៖   ​​​          ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២
    • កាលបរិច្ឆេទនៃការឈប់ទទួលពាក្យ៖      ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៥ល្ងាច។​

 

 

42

Preschool(s)

172

Primary Schools

110

High Schools

6

Higher Education Institutions

120,831

Students

2,806

Teachers/Directors

1,496

Stakeholders