ព័ត៌មាន និងព្រឹត្តិការណ៍

អបអរសាទរកម្មវិធីអាហារូបករណ៍ភាសាអង់គ្លសេខ្នាតតូច និងពិធីបិទវគ្គ និងបញ្ចប់ការសិក្សាដោយជោគជ័យ គម្រោងអាហារូបករណ៍ថ្នាក់ភាសាអង់គ្លេសខ្នាតតូច (Access)

Date : 2019-11-25
Facebook Twitter Google+ LinkedIn Addthis

អង្គការ ខេប អបអរសាទរ រៀបចំកម្មវិធី អាហារូបករណ៍ភាសាអង់គ្លសេខ្នាតតូច និងពិធីបិទវគ្គ និងបញ្ចប់ការសិក្សាដោយជោគជ័យ គម្រោងអាហារូបករណ៍ថ្នាក់ភាសាអង់គ្លេសខ្នាតតូច (Access) នៅវិទ្យាល័យសម្ដេច ហ៊ុន សែន ប៉ើស ២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានអ្នកចូលរួមសរុប ១៤៨នាក់ រួមមាន៖ ប្រធាន/អនុប្រធាន មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ប្រធាន/អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកក្រូចឆ្មារ លោកអភិបាលនៃគណៈអភិបាលស្រុកក្រូចឆ្មារ លោកនាយក/នាយករង លោកគ្រូអ្នកគ្រូនៃវិទ្យាល័យសម្ដេច ហ៊ុន សែន ប៉ើស ២ តំណាងអាជ្ញាធរ និងសហគមន៍ អាណាព្យាបាល ឪពុកម្តាយសិស្ស សិស្សកម្មវិធី Access និងមន្ត្រីស្ថានទូតអាមេរិក។ គម្រោង Access បានចាប់ដំណើរការរយៈពេល២ឆ្នាំចាប់ពីថ្ងៃទី៣០ ខែវិច្ចិកា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ដែលមានគោលបំណងលើកកម្ពស់ចំណេះដឹងសិស្សអំពីវប្បធម៌សហរដ្ឋអាមេរិក ជំនាញភាសាអង់គ្លេស និងជំនាញគិតពិចារណាស៊ីជម្រៅតាមរយៈបច្ចេកទេសបង្រៀនប្រកបដោយភាពច្នៃប្រតិដ្ឋ។

 

ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ គម្រោងបាន៖ (១).​ដំណើរការថ្នាក់រៀន (២).​បង្រៀនភាសាអង់គ្លេសចំនួន ៨ម៉ោងក្នុង១សប្តាហ៍ (៣).បង្រៀន ICT ចំនួន ២ម៉ោងក្នុង១សប្តាហ៍ (៤).បន្ថែមវគ្គបំប៉ននៅខេត្តកំពង់ចាម និងរាជធានីភ្នំពេញ (៥).ផ្តល់សេវាកម្មសហគមន៍ (៦).ធ្វើសកម្មភាពអភិវឌ្ឍន៍ខ្លួន ដោយសិស្សម្នាក់ទទួលការបង្រៀនជាង ៦០០ម៉ោង (៧).ផ្តល់សម្ភារអាហារូបករណ៍ ដូចជា៖ កង់ កាតាប និងសៀវភៅអង់គ្លេស (៨).ដំណើរការកម្មវិធីបំណិនជីវិតដាំបន្លែលើទឹក។ ជាលទ្ធផល សិស្សចំនួន ៤០នាក់មកពីវិទ្យាល័យ ហ៊ុន សែន ប៉ើស២ បានសិក្សាអំពីប្រវត្តិសាស្រ្តរបស់ស្ត្រីនៅពេលស្ត្រីភាគច្រើនក្នុងពិភពលោកមិនមានសិទ្ធិបោះឆ្នោត ឬទទួលបានឱកាសសិក្សា។ ហេតុនេះបាននាំឱ្យមានវិសមភាពយេនឌ័រនៅទូទាំងប្រទេសជាច្រើន។ សិស្សត្រូវបានលើកទឹកចិត្តឱ្យរៀនសូត្រពីបទពិសោធន៍ប្រវត្តិសាស្រ្តទាំងនេះ និងអនុវត្តមេរៀនដែលបានរៀនពីប្រទេសកម្ពុជា និងសិក្សាអំពីប្រព័ន្ធអប់រំរបស់សហរដ្ឋអាមេរិកផងដែរ ដែលទាក់ទងទៅនឹងបរិស្ថានសាលារៀន និងភាពខុសគ្នារវាងការអប់រំរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។ សិស្សទាំង៤០បានទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សារយៈពេល ២ឆ្នាំដោយជោគជ័យ។ គម្រោងនេះត្រូវបានឧបត្ថម្ភគាំទ្រដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ។ ដោយឃើញពីលទ្ធផលសម្រេចបានល្អ គម្រោងនេះនឹងត្រូវពង្រីកបន្តនៅក្នុងឆ្នាំ២០២០ទៀត។​

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ