ព័ត៌មាន និងព្រឹត្តិការណ៍

អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ខេប) គម្រប់ខួប២០ឆ្នាំ បេសកកម្មគាំទ្រការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ១៩៩៩-២០១៩

Date : 2019-07-28
Facebook Twitter Google+ LinkedIn Addthis

ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៩៩ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ អស់រយៈកាលពីរទសវត្សរ៍មកហើយ    ខណៈដែលអង្គការ ខេប​ បានបំពេញបេសកកម្មយ៉ាងសកម្មរបស់ខ្លួនបង្កើតបាននូវកម្មវិធីថ្មីៗតាមបែបច្នៃប្រឌិត និងដោយមានការគាំទ្រធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល​ កម្ពុជាផងនោះបាននាំឱ្យអង្គការខេប​បន្តបោះជំហានឈានដល់ទសវត្សរ៍ទី៣ក្នុងបេសកកម្មដើម្បីបន្តគាំទ្រ​ការអភិវឌ្ឍដ៍រឹងមាំដល់សាលារៀនព្រមទាំងស្ថាប័នអប់រំនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។

 

រយៈពេល២០ឆ្នាំកន្លងមកនេះ អង្គការខេប បានក្លាយជាអ្នកច្នៃប្រឌិតថ្មីដ៍សំខាន់មួយ ដោយចាប់ផ្តើមអនុវត្តសាកល្បងកម្មវិធីអាហារូបករណ៍កុមារីឆ្លងភូមិសិក្សាដំបូងគេនៅព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ ២០០០ និងបានផ្តួចផ្តើមគំនិតអនុវត្តសាកល្បងកម្មវិធីសាលាកុមារមេត្រី​ជាមួយក្រសួងអប់រំ​ យុវជន និងកីឡា រហូតឈានដល់ការអនុម័តជាគោលនយោបាយសាលារៀនកុមារមេត្រីថ្នាក់ជាតិ។ អង្គការខេបមានក្តីសង្ឃឹមយ៉ាងមុតមាំថា​ នឹងមានឱកាសបន្តកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡាព្រមទាំង   ដៃគូអភិវឌ្ឍន៍នានាដើម្បីនាំប្រទេសកម្ពុជាឆ្ពោះទៅកាន់វិស័យអប់រំនាសតវត្សរ៍ទី ២១ ។

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ