ព័ត៌មាន និងព្រឹត្តិការណ៍

អង្គការ ខេប ទទួលដំណើរទស្សនកិច្ចគណៈប្រតិភូមកពីវិទ្យាស្ថានបច្ចេកវិទ្យា ឃីងម៉ុងឃុត ឡាត់ក្រាបាង ដើម្បីលើកកម្ពស់កម្មវិធីអាហារូបករណ៍សាលារៀនជំនាន់ថ្មី

Date : 2018-07-13
Facebook Twitter Google+ LinkedIn Addthis

អង្គការ ខេប បានសម្របសម្រួលដំណើរទស្សនកិច្ចសិក្សារបស់គណៈប្រតិភូមកពីវិទ្យាស្ថានបច្ចេកវិទ្យា ឃីងម៉ុងឃុត ឡាត់ក្រាបាង​ (KMITL) ដែលជាវិទ្យាស្ថានបច្ចេកវិទ្យាធំជាងគេបំផុតនៅប្រទេសថៃ។ គោលបំណងនៃដំណើរទស្សនកិច្ចនេះ ដើម្បីជួយវិទ្យាស្ថាន KMITL ស្វែងយល់អំពីការបង្កើតកម្មវិធីអប់រំនៅក្នុងប្រទេសកម្ពុជាប្រសើរជាងមុន និងការធ្វើកំណែទម្រង់របស់សាលារៀនជំនាន់ថ្មី​។ កម្មវិធីទាំងនេះគឺជាកំណែទម្រង់ថ្នាក់ជាតិ ដែលបង្កើតនូវសាលារៀនរដ្ឋមួយប្រភេទផ្តល់ការបណ្តុះបណ្តាលទូលំទូលាយលើមុខវិជ្ជាស្តែម (STEM)។ ទស្សនកិច្ចសិក្សានេះបានប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី ១១ ដល់ ១៤ ខែកក្កដា ឆ្នាំ២០១៨។

 

អង្គការ ខេប បានរៀបចំកិច្ចប្រជុំជាមួយមន្ត្រីសំខាន់ៗរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាបុគ្គលិកសិក្សា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅសាលាមធ្យមសិក្សាគោលដៅ ព្រមទាំងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម។ ទស្សនកិច្ចនេះរាប់បញ្ចូលទាំងការស្វែងរកការពិតស្តីពីសាលារៀនជំនាន់ថ្មីនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ចាម ដូចជា៖ វិទ្យាល័យ ព្រះស៊ីសុវត្ថិ វិទ្យាល័យ ហ៊ុន សែន កំពង់ចាម ​និងវិទ្យាល័យ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ។ តំណាងគណៈប្រតិភូក៏បានជួបជាមួយសិស្សានុសិស្សវិទ្យាល័យ ព្រះសីហនុ វិទ្យាល័យ ដីដុះ និងវិទ្យាល័យ សម្បួរមាស នៅក្នុងក្រុងកំពង់ចាមផងដែរ។   

 

តំណាងគណៈប្រតិភូវិទ្យាស្ថានបច្ចេកវិទ្យា ឃីងម៉ុងឃុត (ឡាត់ក្រាបាង) បានធ្វើបទបង្ហាញអំពីមុខជំនាញសំខាន់ៗដល់សិស្សសាលាដែលទទួលដំណើរទស្សនកិច្ចនេះ ដើម្បីពន្យល់អំពីកម្មវិធីនៅនោះ និងវិធីដាក់ពាក្យចុះឈ្មោះចូលរៀន។ បច្ចុប្បន្ននេះ អង្គការ ខេប បានរៀបចំតំណាងសាលារៀនជំនាន់ថ្មីនៅក្នុងប្រទេសកម្ពុជា និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោគយល់គ្នា (MoU) ជាមួយវិទ្យាស្ថាន KMIT ដើម្បីសម្របសម្រួលកិច្ចសហការនៅថ្ងៃអនាគត។ គោលបំណងនៅក្នុងកិច្ចព្រមព្រៀងយោគយល់គ្នានេះ​ គឺដើម្បីសម្របសម្រួលមូលនិធិបដិភាគកម្មវិធីអាហារូបករណ៍ទៅរៀននៅវិទ្យាស្ថាន KMIT ក៏ដូចជាការផ្តល់ឱកាសសម្រាប់និស្សិតកម្ពុជាចូលរួមកម្មវិធីបោះជំរុំផ្នែកវិស្វកម្មនៅទីក្រុងបាំងកកជារៀងរាល់ឆ្នាំ ដែលទទួលបានការឧបត្ថម្ភគាំទ្រពីវិទ្យាស្ថានបច្ចេកវិទ្យា KMIT។ អង្គការ ខេប បានសង្កត់ធ្ងន់លើកម្មវិធីអាហារូបករណ៍ ដែលផ្តល់ឱ្យចំពោះតែនិស្សិតរូបណាដែលបង្ហាញជំហរច្បាស់លាស់ថានឹងត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីប្រើប្រាស់ចំណេះដឹងថ្មីៗរបស់ពួកគាត់សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិប៉ុណ្ណោះ៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ