ព័ត៌មាន និងព្រឹត្តិការណ៍

អង្គការ ខេប ទទួលបានកិត្តិយសពី Lotus CIRCLE និងអង្គការមូលនិធិអាស៊ីនៅទីក្រុងញូវយ៉ក

Date : 2022-04-20
Facebook Twitter Google+ LinkedIn Addthis

នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ នាយកប្រតិបត្តិអង្គការ ខេប (លោក សៅ វណ្ណា) ប្រធានសម្របសម្រួលកម្មវិធីអប់រំបរិយាលប័ន្ន (លោកស្រី ហ៊ឹម ម៉ារី) និងអតីតនិស្សិតអាហារូបករណ៍ (កញ្ញា ស៊ីម ផល្លី) បានទទួលពានរង្វាន់ Lotus Leadership Award ពីអង្គការមូលនិធិអាស៊ី ក្នុងការទទួលស្គាល់ការងារសំខាន់ៗដែលខេបបានសម្រេចលើការលើកកម្ពស់ការអភិវឌ្ឍ និងភាពជាអ្នកដឹកនាំរបស់ស្ត្រី។ ពិធីប្រគល់ពានរង្វាន់នេះបានផ្តល់ឱកាសឱ្យអង្គការខេបនិយាយទៅកាន់ឥស្សរជននៅទីក្រុងញូវយ៉ក អំពីការងាររបស់ខ្លួនជាមួយកុមារី និងយុវនារីកម្ពុជា និងកិច្ចអន្តរាគមន៍ជាច្រើនដែលអង្គការ ខេប បានរៀបចំដើម្បីគាំទ្រពួកគេ រួមទាំងកម្មវិធីអប់រំកុមារី (GEI) ដែលមានរយៈពេលយូរ និងគម្រោងកម្មវិធីអាហារូបករណ៍និស្សិតកម្រិតឧត្តមសិក្សា (CTSP) ដែលមានកញ្ញា ផល្លី ធ្លាប់ជាអ្នកទទួលផលពីគ្រោងនេះ ហើយបច្ចុប្បន្ននេះនាងកំពុងធ្វើការជាប្រធានក្រុមនៅក្នុងអង្គការ ខេប។ សុន្ទរកថាទាំងអស់ត្រូវបានស្វាគមន៍ដោយការអបអរសាទរយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួម និងជាការល្អសម្រាប់ការបន្តធនធានកម្មវិធីរបស់អង្គការ ខេប។ ជាការពិតណាស់ អ្នកដែលមានវត្តមានចូលរួមនៅក្នុងពិធីនេះបានបរិច្ចាគថវិកាជិត ៧០០ ០០០ដុល្លារអាមេរិកដល់មូលនិធិអាស៊ីសម្រាប់ដំណើរការកម្មវិធីរបស់ខ្លួន (រួមទាំងអង្គការ ខេប ទៀតផង) នៅក្នុងរយៈពេលប្រហែលជាមួយម៉ោង។ ពិធីនេះបានប្រារព្វឡើងនៅក្នុងទីតាំងដ៏អស្ចារ្យមួយនៅជាន់ទី៣៤ នៃសណ្ឋាគារ Oriental Mandarin ដែលអាចមើលឃើញ Central Park ហើយបានធ្វើឱ្យក្រុមការងារអង្គការ ខេប មានអារម្មណ៍ថាពួកគេកំពុងស្ថិតនៅលើពិភពលោកទាំងមូល។ នេះ​ជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​សម្រាប់អង្គការ ខេប និង​ជា​ព្រឹត្តិការណ៍​សំខាន់​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់អង្គការ ខេប។

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ