ព័ត៌មាន និងព្រឹត្តិការណ៍

ការរៀបចំកម្មវិធីរាត្រីជួបជុំឪពុកម្ដាយរបស់សាលារៀនជំនាន់ថ្មី

Date : 2019-07-15
Facebook Twitter Google+ LinkedIn Addthis

នៅក្នុងឆ្នាំ២០១៩នេះ កម្មវិធីជួបជុំឪពុកម្តាយរបស់សាលារៀនជំនាន់ថ្មីត្រូវបានរៀបចំឡើងចុងក្រោយនៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៩ នៅវិទ្យាល័យ ហ៊ុន សែន កំពង់ចាម ដោយមានការធ្វើបទបង្ហាញរបស់សិស្ស និងការថ្លែងសុន្ទរកថាពីប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម។ នេះគឺជារាត្រីចុងក្រោយសម្រាប់សាលារៀនជំនាន់ថ្មីដើម្បីបង្ហាញដល់ឪពុកម្តាយនូវគុណភាពសិក្សាខ្ពស់ ដែលសាលារៀនសម្រេចបានពីការវិនិយោគដ៏ច្រើនពីក្រសួងអប់រំយុវជននិងកីឡា។ កម្មវិធីរាត្រីជួបជុំឪពុកម្តាយនេះបានចាប់ផ្តើមនៅចុងខែកន្លងទៅនៅវិទ្យាល័យ ព្រែកលៀប ក្នុងរាជធានីភ្នំពេញ និងបន្ទាប់មកទៀតនៅវិទ្យាល័យ ព្រះស៊ីសុវត្ថិ វិទ្យាល័យ ព្រែកអញ្ចាញ (ខេត្តកណ្តាល) សាលាបឋមសិក្សាស្វាយព្រហូត និងអនុវិទ្យាល័យគោកព្រីង (ខេត្តស្វាយរៀង) និងេវិទ្យាល័យ ពាមជីកង (ខេត្តកំពង់ចាម)។ កម្មវិធីរាត្រីជួបជុំឪពុកម្តាយនេះត្រូវបានរៀបចំលើកទី២នៅវិទ្យាល័យ ព្រែកលៀប និងវិទ្យាល័យ ព្រែកអញ្ចាញ ដែលមានឪពុកម្តាយចូលរួមដ៏ច្រើន ហើយបានផ្តល់នូវព័ត៌មានតបគួរឱ្យកត់សម្គាល់។ នៅវិទ្យាល័យ ព្រះស៊ីសុវត្ថិ វិញ គឺជាសាលារៀនជំនាន់ថ្មីដ៏ធំមួយ ដែលសិស្សបានរៀបចំពិព័រណ៍ស្នាដៃពួកគេជាង ១៦០មុខនៃកម្មវិធីស្តែម អក្សរសិល្ប៍ និងភាសាអង់គ្លេស។ សាលារៀននេះបានទទួលការបរិច្ចាគដ៏ធំពីឪពុកម្តាយជាង ១០០០០ដុល្លាអាមេរិក សម្រាប់ចំណាយរៀបចំកម្មវិធីនេះ ហើយរួមបញ្ចូលទាំងការតាំងពិព័រណ៍ពីវិទ្យាល័យដទៃទៀតនៅក្នុងរាជធានី។ កម្មវិធីរាត្រីជួបជុំឪពុកម្តាយទាំងនេះគឺជាឧទាហរណ៍ធំមួយនៃការងារដ៏ល្អដែលសិស្សកម្ពុជាមានសមត្ថភាពនៅពេលពួកគាត់បង្ហាញសៀវភៅនិពន្ធដោយខ្លួនឯង ការសរសេរកូដ និងការបង្កើតឧបករណ៍មេកានិច។ កម្មវិធីនេះក៏បង្ហាញពីការវិនិយោគដ៏ច្រើនផងដែររបស់ក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងការគ្រប់គ្រងល្អរបស់បុគ្គលិករដ្ឋបាលសាលា និងគ្រូបង្រៀន គឺមានផលប៉ះជះយ៉ាងខ្លាំងទៅលើស្តង់ដាគុណភាពក្នុងប្រព័ន្ធសាលារដ្ឋ៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ