ព័ត៌មាន និងព្រឹត្តិការណ៍

គម្រោងរីក II បានរៀបចំដំណើរទស្សនកិច្ចសិក្សាប្រតិភូមកពីខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង

Date : 2017-02-24
Facebook Twitter Google+ LinkedIn Addthis

នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ គម្រោង បង្កើនភាពងាយស្រួលចូលសាលារៀនតាមរយៈការគាំទ្រពីសហគមន៍ (REACH/រីក II) បានរៀបចំដំណើរទស្សនកិច្ចសិក្សាមួយដល់លោកគ្រូអ្នកគ្រូ គណៈកម្មការទ្រទ្រង់សាលា និងនាយកសាលាគោលដៅប្រមាណជា ៧០នាក់មកពីខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ដើម្បីសិក្សាអំពីបទពិសោធន៍ជោគជ័យនៃការអនុវត្តល្អរបស់សាលារៀនជំនាន់ថ្មី ក្រុងកំពង់ចាម។ ទស្សនកិច្ចនេះផ្តោតសំខាន់ទៅលើការគ្រប់គ្រង់សាលារៀន វិធីសាស្រ្តបង្រៀន  បណ្ណាល័យសតវត្សរ៍ទី២១ បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ ការរៀបចំបន្ទប់មុខវិជ្ជា ដំណើរការក្រុមប្រឹក្សាកុមារ ការបង្កើតនិងដំណើរការសួនជីវៈ ការរៀបចំបរិស្ថានសាលារៀន​ ការប្រើប្រាស់បច្ចេកវិជ្ជាក្នុងការលើកកម្ពស់គុណភាពអប់រំ​ និងសកម្មភាពផ្សេងៗទៀតរបស់សាលារៀនជំនាន់ថ្មី។ លទ្ធផលនៃការអង្កេតនៅ ក្នុងកម្មវិធីនេះនឹងចងក្រងបានជាមេរៀនពិសោធន៍មួយល្អសម្រាប់ធ្វើជាគំរូយកទៅអនុវត្តនៅតាមសាលារបស់ពួកគាត់។  នេះគឺជាការផ្លាស់ប្តូរបទពិសោធន៍ដ៏ល្អដែលគម្រោងរីក II បានផ្តល់ឱកាសដល់សាលាគោលដៅទាំងអស់ក្នុងការស្វែងរកគំនិតថ្មីៗ យកទៅច្នៃប្រឌិត និងបំពេញចន្លោះប្រហោងនៅសាលារៀនរបស់ពួកគាត់។

 

ជាលទ្ធផល លោកគ្រូអ្នកគ្រូដែលបានចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សានេះ មានអារម្មណ៍សប្បាយរីករាយដោយបានរៀនសូត្រ អ្វីថ្មីៗពីសាលារៀនជំនាន់ថ្មី ហើយនឹងយកគំនិតល្អៗនេះទៅអភិវឌ្ឍសាលារៀនរបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើង។

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ