ព័ត៌មាន និងព្រឹត្តិការណ៍

ការប្រជុំឆ្លុះបញ្ចាំងស្តីពី “តួនាទី និងភារកិច្ចរបស់គណៈកម្មការទ្រទ្រង់សាលា”

Date : 2020-08-13
Facebook Twitter Google+ LinkedIn Addthis

គម្រោង​បង្កើនភាពងាយស្រួលចូលសាលារៀនតាមរយៈការគាំទ្រពីសហគមន៍ (REACH) បានរៀបចំប្រជុំឆ្លុះបញ្ចាំងស្តីពី “តួនាទី និងភារកិច្ចរបស់គណៈកម្មការទ្រទ្រង់សាលា” ចាប់ពីថ្ងៃទី៤ ដល់ទី ១៣ ខែសីហា ឆ្នាំ២០២០ ជាមួយសាលារៀនគោលដៅនៅខេត្តកំពង់ឆ្នាំងមានចំនួន ១៤សាលា និងខេត្តពោធិ៍សាត់មានចំនួន ៤សាលា។ ការប្រជុំនេះមានគោលបំណងធ្វើការ៖ (១) លើកកម្ពស់ទំនាក់ទំនងល្អរវាងសាលារៀន និងសហគមន៍ និងពង្រឹងបន្ថែមពីតួនាទី ភារកិច្ចរបស់គណៈកម្មការទ្រទ្រង់សាលាក្នុងការអភិវឌ្ឍសាលារៀន និង (២) ពិភាគ្សា និងកំណត់យកសកម្មភាពអទិភាពដោយផ្អែកលើតម្រូវការជាក់ស្តែងតាមលទ្ធភាពរបស់សាលារៀន។

 

អ្នកចូលរួមទាំងអស់មានចំនួន ១៣២នាក់ ដែលអញ្ជើញមកពីសាលាគោលដៅ ហើយក្នុងនោះមានសមាសភាពជានាយក/នាយកា គណៈកម្មាការទ្រទ្រង់សាលារៀន និងសមាជិកក្រុមប្រឹក្សាឃុំ។

 

លោក ជុំ យ៉ន ជាតំណាងសង្កាត់ខ្សាម បានប្រសាសន៍ថា “៉ខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្តដែលបានដឹងពីតួនាទី និងភារកិច្ចរបស់ខ្លួនបន្ថែម។ វាជាកម្មវិធីល្អដែលផ្តល់ឱ្យនូវវិធីសាស្ត្រល្អៗក្នុងការអនុវត្ត និងបានបង្ហាញពីទិដ្ឋភាពសាលាគំរូក្រៅគម្រោងដែលគួរយកជាគំរូបាន”៉៉៉។

 

លោក រ័ត្ន សុភា ជាមន្ត្រីផ្នែកគុណភាព និងអភិបាលកិច្ចគម្រោងរីក៣ បានបង្ហាញពីគោលបំណងរបស់កម្មវិធីប្រជុំ ប្រវត្តិគម្រោង លទ្ធផលសម្រេចបានរបស់គម្រោងក្នុងឆ្នាំសិក្សា២០១៩-២០២០ សកម្មភាពរីកចម្រើនរបស់សាលារៀនមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង ការឡើងបង្ហាញរបស់នាយកសាលាពីផែនការអភិវឌ្ឍសាលាដល់គណៈកម្មការទ្រទ្រង់សាលា ការបង្ហាញតួនាទី និងភារកិច្ចរបស់គណៈកម្មការទ្រទ្រង់សាលា ការពិភាក្សាក្រុមតាមសាលានីមួយៗ ពីលទ្ធផលសម្រេចបាន បញ្ហាប្រឈម យន្តការ និងដំណោះស្រាយ និងការបង្ហាញពីផែនការសកម្មភាពដែលនឹងត្រូវអនុវត្តន៍បន្តនាពេលខាងមុខរបស់សាលាជាមួយគណៈកម្មាកាទ្រទ្រង់សាលា។

 

ជាលទ្ធផល ការប្រជុំឆ្លុះបញ្ចាំងស្តីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការទ្រទ្រង់សាលា បង្ហាញថានាយក/នាយិកាសាលា គណៈកម្មាការសាលា និងក្រុមប្រឹក្សាឃុំ មានការសហការគ្នា និងយល់ពីផែនការជាអទិភាពរបស់សាលាខ្លួនដែលត្រូវធ្វើបន្ត ព្រមទាំងប្តេជ្ញាចិត្តក្នុងការជួយអភិវឌ្ឍសាលាទៅតាមតួនាទីរបស់ខ្លួនផងដែរ។

 

គម្រោងនេះត្រូវបានគាំទ្រហិរញ្ញប្បទានដោយអង្គការវីវើល និងប្រតិបត្តិការដោយអង្គការ ខេប៕

 

#REACHIII #KAPEProjects

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

7

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ