ព័ត៌មាន និងព្រឹត្តិការណ៍
សិក្ខាសាលាឆ្លុះបញ្ចាំងអំពីឯកសារណែនាំស្តីពីការអប់រំដែលឆ្លើយតបនឹងសមភាពយេនឌ័រ
Date : 2019-09-17គម្រោងលើកកម្ពស់ការឆ្លើយតបនឹងសមភាពយេនឌ័រក្នុងការបង្រៀន និងរៀន (TIGER) បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងអំពីឯកសារណែនាំស្តីពីការអប់រំដែលឆ្លើយតបនឹងសមភាពយេនឌ័រ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅភោជនីយដ្ឋានផ្ទះទឹកដូងក្នុងក្រុងបាត់ដំបង។ សិក្ខាសាលានេះមានអ្នកចូលរួមចំនួន១៨រូបមកពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី ការិយាល័យអប់រំ យុវជន និងកីឡាស្រុក មន្ទីរអប់រំ យុវជន និងកីឡាខេត្ត អង្គការ ខេប អង្គការ VVOB អង្គការ GADC និងអង្គការ PKO។ គោលបំណងសិក្ខាសាលានេះដើម្បី៖ (១) បង្ហាញបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តគម្រោង TIGER (២) ពិភាក្សាលទ្ធផលនៃការឆ្លុះបញ្ចាំងពីការអនុវត្តឯកសារណែនាំស្តីពីការអប់រំដែលឆ្លើយតបនឹងសមភាពយេនឌ័រជាមួយសាលាគោលដៅទាំង២០ និងវិទ្យាស្ថានគរុកោសល្យបាត់ដំបង និង (៣) រៀបចំផែនការដើម្បីអនុម័តបោះពុម្ពផ្សាយឯកសារណែនាំស្តីពីការអប់រំដែលឆ្លើយតបនឹងសមភាពយេនឌ័រ។ ឯកសារណែនាំនេះពិតជាមានអត្ថប្រយោជន៍សម្រាប់គ្រូបង្រៀនប្រើប្រាស់នៅទូទាំងប្រទេសបន្ទាប់ពីក្រសួងអប់រំពិនិត្យ និងអនុម័ត។ ក្រុមបច្ចេកទេសគម្រោង TIGER ដែលមានសមាសភាពមកពីក្រសួងបានធ្វើការងារនេះដោយហ្មត់ចត់ដើម្បីកែលម្អ និងផលិតឯកសារណែនាំនេះឡើង ហើយឯកសារនេះនឹងត្រូវដាក់ធ្វើការសាកល្បងនៅសាលាគោលដៅ ព្រមទាំងទទួលព័ត៌មានត្រឡប់ពីគ្រូបង្រៀននិងនាយកសាលាគោលដៅផងដែរ។ ឯកសារនេះនឹងត្រូវកែលម្អបញ្ចប់ក្នុងពេលឆាប់ៗនេះដើម្បីដាក់ជូនក្រសួងអនុម័ត៕
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
42
មត្តេយ្យសិក្សា172
បឋមសិក្សា110
មធ្យមសិក្សា6
ឧត្តមសិក្សា120,831
សិស្សានុសិស្ស2,806
គ្រូបង្រៀន / នាយក1,496
ភាគីពាក់ព័ន្ធ