ព័ត៌មាន និងព្រឹត្តិការណ៍

សិក្ខាសាលាឆ្លុះបញ្ចាំងអំពីឯកសារណែនាំស្តីពីការអប់រំដែលឆ្លើយតបនឹងសមភាពយេនឌ័រ

Date : 2019-09-17
Facebook Twitter Google+ LinkedIn Addthis

គម្រោងលើកកម្ពស់ការឆ្លើយតបនឹងសមភាពយេនឌ័រក្នុងការបង្រៀន និងរៀន (TIGER) បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងអំពីឯកសារណែនាំស្តីពីការអប់រំដែលឆ្លើយតបនឹងសមភាពយេនឌ័រ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅភោជនីយដ្ឋានផ្ទះទឹកដូងក្នុងក្រុងបាត់ដំបង។ សិក្ខាសាលានេះមានអ្នកចូលរួមចំនួន១៨រូបមកពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី ការិយាល័យអប់រំ យុវជន និងកីឡាស្រុក មន្ទីរអប់រំ យុវជន និងកីឡាខេត្ត អង្គការ ខេប អង្គការ VVOB អង្គការ GADC និងអង្គការ PKO។ គោលបំណងសិក្ខាសាលានេះដើម្បី៖ (១)​ បង្ហាញបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តគម្រោង TIGER (២) ពិភាក្សាលទ្ធផលនៃការឆ្លុះបញ្ចាំងពីការអនុវត្តឯកសារណែនាំស្តីពីការអប់រំដែលឆ្លើយតបនឹងសមភាពយេនឌ័រជាមួយសាលាគោលដៅទាំង២០ និងវិទ្យាស្ថានគរុកោសល្យបាត់ដំបង និង (៣) រៀបចំផែនការដើម្បីអនុម័តបោះពុម្ពផ្សាយឯកសារណែនាំស្តីពីការអប់រំដែលឆ្លើយតបនឹងសមភាពយេនឌ័រ។ ឯកសារណែនាំនេះពិតជាមានអត្ថប្រយោជន៍សម្រាប់គ្រូបង្រៀនប្រើប្រាស់នៅទូទាំងប្រទេសបន្ទាប់ពីក្រសួងអប់រំពិនិត្យ និងអនុម័ត។ ក្រុមបច្ចេកទេសគម្រោង TIGER ដែលមានសមាសភាពមកពីក្រសួងបានធ្វើការងារនេះដោយហ្មត់ចត់ដើម្បីកែលម្អ និងផលិតឯកសារណែនាំនេះឡើង ហើយឯកសារនេះនឹងត្រូវដាក់ធ្វើការសាកល្បងនៅសាលាគោលដៅ ព្រមទាំងទទួលព័ត៌មានត្រឡប់ពីគ្រូបង្រៀននិងនាយកសាលាគោលដៅផងដែរ។ ឯកសារនេះនឹងត្រូវកែលម្អបញ្ចប់ក្នុងពេលឆាប់ៗនេះដើម្បីដាក់ជូនក្រសួងអនុម័ត៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ