ព័ត៌មាន និងព្រឹត្តិការណ៍

អាហារូបករណ៍ជាកម្មវិធីជំរុញលើកទឹកចិត្តសិស្សក្រីក្រឱ្យមានឱកាសទទួលការអប់រំបន្ត

Date : 2019-05-14
Facebook Twitter Google+ LinkedIn Addthis

ចាប់តាំងពីគម្រោងប្រតិបត្តិការមក សិស្សក្រីក្រនៅក្នុងសាលាគោលដៅទាំង២៤ បានទទួលអាហារូបករណ៍ជាសម្ភារៈចំនួនពីរដងក្នុង១ឆ្នាំ គឺដំណាក់កាលទី១ ពេលបើកបវេសនកាលដើមឆ្នាំម្តង និងដំណាក់កាលទី២ បន្ទាប់ពីវិស្សមកាលតូចម្តងនៅក្នុងឧសភា។

 

ចាប់ពីខែមករា ដល់ខែឧសភានេះ គម្រោងសហសាលាកម្ពុជាបានផ្តល់អាហារូបករណ៍ជាសម្ភារសិក្សា រួមមាន៖ សម្លៀកបំពាក់២កំប្លេ កាតាប១ ស្បែកជើង១គូ សៀវភៅ៦ក្បាល ប៊ិច២ដើម បន្ទាត់១ ខ្មៅដៃគូរល័រទៀន១ប្រអប់ និងខ្មៅដៃ២ដើមសម្រាប់ជួយសម្រួលដល់ការសិក្សារបស់សិស្សសរុបចំនួន ២៤០នាក់ ស្រី១១៧នាក់ នៅទាំង ១៣សាលាក្នុងខេត្តកំពង់ចាម ៧សាលាក្នុងខេត្តសៀមរាប និងចំនួន ៤សាលានៅក្នុងស្រុកអូយ៉ាដាវ ខេត្តរតនគិរី ដើម្បីលើកទឹកចិត្តដល់ពួកគាត់ឱ្យខិតខំសិក្សាដោយមិនបោះបង់។ សិស្សទាំង២៤សាលាគោលដៅមានសេចក្តីសប្បាយរីករាយនឹងការសិក្សា ព្រមទាំងបានតាំងចិត្តប្រើប្រាស់សម្ភារសិក្សានេះប្រកដោយការយកចិត្តទុកដាក់។

 

លោកគ្រូអ្នកគ្រូ លោកនាយក និងឪពុកម្តាយសិស្សក៏បានចូលរួមគាំទ្រសកម្មភាពគម្រោង និងប្តេជ្ញាចិត្តថាជំរុញឱ្យកូនៗទៅសាលារៀនទៀងទាត់។ កម្មវិធីអាហារូបករណ៍ជាសម្ភារសិក្សានេះពិតជាយន្តការមានប្រសិទ្ធភាពមួយរបស់គម្រោង ធ្វើយ៉ាងណាឱ្យមានការចូលរួមពីសិស្ស ឪពុកម្តាយ និងពីភាគីពាក់ព័ន្ធទាំងអស់សម្រាប់ជួយអភិវឌ្ឍន៍គុណភាពអប់រំដល់កុមារកម្ពុជា។

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ