ព័ត៌មាន និងព្រឹត្តិការណ៍

ការប្រជុំប្រចាំខែរបស់គម្រោងត្រាក់៣/TRACIII ស្តីពី “ការពង្រឹងសមត្ថភាពគ្រូបង្វឹកអំណាន”

Date : 2021-02-16
Facebook Twitter Google+ LinkedIn Addthis

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ គម្រោងវិធីសាស្ត្រសរុបដើម្បីពង្រឹងអំណានសម្រាប់កុមារ (ត្រាក់/TRAC III) ក្រោមជំនួយហិរញ្ញប្បទានពីមូលនិធិហ្វ៊ីនីកស៍ និងប្រតិបត្តិដោយអង្គការ ខេប  បានរៀបចំការប្រជុំប្រចាំខែស្តីពី “ការពង្រឹងសមត្ថភាពគ្រូបង្វឹកអំណាន” នៅសាលប្រជុំសាលារៀនជំនាន់ថ្មី វិទ្យាល័យ ហ៊ុន សែន កំពង់ចាម ដោយមានអ្នកចូលរួមសរុប ៣៥នាក់ ដែលជានាយកសាលា និងគ្រូបង្វឹកអំណាន អញ្ជើញមកពីសាលារៀនគោលដៅទាំង ១៨សាលាក្នុងខេត្តកំពង់ចាម​ និងត្បូងឃ្មុំ។ ការប្រជុំនេះមានបំណងសំខាន់ៗដូចខាងក្រោម៖

 

  1. ធ្វើការរំឭកឡើងវិញអំពីតួនាទី និងទំនួលខុសត្រូវរបស់គ្រូបង្វឹកអំណាន។
  2. ពង្រឹងសកម្មភាពអ្នកបង្វឹកអំណានក្នុងសាលាគោលដៅឱ្យមានប្រសិទ្ធភាពខ្ពស់ ។
  3. ពង្រឹងសមត្ថភាពរបស់នាយក និងគ្រូបង្វឹកអំណានលើឧបករណ៍អង្កេតថ្នាក់រៀនឱ្យកាន់តែប្រសើរឡើង។

 

ការប្រជុំនេះមានការពិភាក្សាគ្នាយ៉ាងផុលផុស និងលើកឡើងអំពីរបៀបបំពេញតារាងសិស្សមានតម្រូវការ ការប្រមូលទិន្នន័យ តម្រង់ទិសគ្រូបង្វឹកអំណាន ការបង្ហាញលទ្ធផលតេស្តអ៊ីហ្ក្រា/EGRA និងការអនុវត្តសាកល្បងជាមួយឧបករណ៍អង្កេតថ្នាក់រៀន។ គម្រោងត្រាក់៣តែងតែរៀបចំការប្រជុំប្រចាំខែជាប្រចាំ ព្រោះវាជាយន្តការពង្រឹងសកម្មភាពប្រតិបត្តិគម្រោងឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់បំផុតតាមផែនការគ្រោងទុក ជាពិសេសលោកនាយក និងលោកគ្រូអ្នកគ្រូបានរៀនសូត្រនូវបទពិសោធន៍ប្រតិប្តិគម្រោងពីគ្នាទៅវិញទៅមកទាំងចំណុចខ្សោយ និងចំណុចខ្លាំងសម្រាប់ធ្វើការអភិវឌ្ឍបន្តទៀត។

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ