ព័ត៌មាន និងព្រឹត្តិការណ៍

វគ្គបំប៉នសមត្ថភាពគ្រូថ្នាក់ទី១ ដល់ទី៣ និងគ្រូបង្វឹកអំណានស្តីពីកុមារមេត្រី

Date : 2019-05-10
Facebook Twitter Google+ LinkedIn Addthis

នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ គម្រោងសហសាលាកម្ពុជា (USC) បានរៀបចំវគ្គបំប៉នគ្រូថ្នាក់ទី១ ដល់ទី៣ និងគ្រូបង្វឹកអំណានស្តីពីកម្មវិធីសាលាកុមារមេត្រី ដែលមានគ្រូអញ្ជើញមកពីសាលាគោលដៅចំនួន៤ និងមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុកអូយ៉ាដាវ ក្នុងស្រុកអូយ៉ាដាវ ខេត្តរតនៈគិរី។ ​គម្រោងនេះមានគោលបំណងអភិវឌ្ឍគំរូកម្មវិធីសាលាកុមារមេត្រី ដែលមាន៦សមាសភាគ និងផ្តោតរួមទាំងគុណភាពអប់រំ ការអប់រំបញ្ចូលគ្នា និងមានការចូលរួមពីអ្នកពាក់ព័ន្ធសាលារៀន ដើម្បីធានាឱ្យមានកការផ្លាស់ប្តូរនូវការសិក្សាពីកម្រិតសាលាមត្តេយ្យសិក្សាឆ្លងទៅសាលាបឋមសិក្សា។ វគ្គបំប៉នពេញមួយថ្ងៃនេះផ្តល់នូវលទ្ធផលល្អច្រើន ដោយសារសិក្ខាកាមបានចូលរួមពិភាក្សាក្រុម និងលើកយកនូវគំនិតល្អៗសម្រាប់កែលម្អ និងពង្រឹងការបង្រៀន និងរៀននៅសាលារបស់ពួកគាត់។ មន្ត្រីគម្រោង USC  បានរៀបចំសម្របសម្រួលដោយរលូន ធ្វើយ៉ាងផ្តល់នូវឱកាសពិភាក្សាវែកញែកដល់លោកគ្រូអ្នកគ្រូ លោកនាយក និងតំណាងមកពីការិយាល័យអប់រំ យុវជន និងកីឡាស្រុកយ៉ាងសកម្ម និងផុសផុល។ ដោយសារវគ្គបំប៉នផ្តល់នូវវិធីបង្រៀនបន្ថែមថ្មីៗប្រកបដោយការច្នៃប្រឌិត លោកគ្រូអ្នកគ្រូមានការផ្លាស់ប្តូរវិធីបង្រៀនបានល្អប្រសើរជាងមុន ហើយពួកគាត់លើកឡើងថានឹងយកវិធីសាស្រ្តល្អៗទាំងនេះទៅបង្រៀនបន្តដល់សិស្ស។ កម្មវិធីនេះត្រូវបានគាំទ្រថវិកាដោយមូលនិធិ ឃីនចាន់ ស្ទីហ្វធុង ប្រទេសអាឡឺម៉ង់ និងបានប្រតិបត្តិការដោយអង្គការ ខេប។

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ