ព័ត៌មាន និងព្រឹត្តិការណ៍

វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងតួនាទី និងភារកិច្ចរបស់គណៈកម្មាការទ្រទ្រង់សាលារៀន

Date : 2019-05-09
Facebook Twitter Google+ LinkedIn Addthis

ដើម្បីជំរុញឱ្យការគ្រប់សាលារៀន និងការអប់រំកុមារកាន់តែមានប្រសិទ្ធភាព និងមានប្រសិទ្ធផល គម្រោងសហសាលាកម្ពុជា (USC) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងតួនាទី និងភារកិច្ចរបស់គណៈកម្មាការទ្រទ្រង់សាលារៀន នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ នៅសាលាគោលដៅទាំង៤ក្នុងស្រុកអូយ៉ាដាវ ខេត្តរតនៈគិរី។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹកគណៈកម្មាការទ្រទ្រង់សាលារៀនដោយធ្វើការឆ្លុះបញ្ចាំងលើរចនាសម្ព័ន្ធ ការរៀបចំផែនការការងាររយៈពេលកន្លងមក ការកែលម្អរចនាសម្ព័ន្ធមួយចំនួនដែលពួកគាត់រៀបចំមិនបានពេញលេញ ហើយគម្រោងបានណែនាំទៅតាមកម្មវិធីរបស់ក្រសួងអប់រំ យុវជន និងកីឡា។ លទ្ធផលក្រោយពិភាក្សាក្រុមបង្ហាញថា សមាសភាគគណៈកម្មាការទ្រទ្រង់សាលារៀនបានយល់អំពីដឹងតួនាទីខ្លួនច្បាស់លាស់ច្រើនជាងមុន និងបង្កើនសកម្មភាពជាក់ស្តែងនៅក្នុងសាលារៀនផ្ទាល់ឱ្យមានកំណើនឡើង។ វគ្គបណ្តុះបណ្តាលនេះពិតជាផ្តល់នូវគំនិតថ្មីៗ ហើយសិក្ខាកាមទាំងអស់ប្តេជ្ញាចិត្តថានឹងអភិវឌ្ឍតួនាទី និងភារកិច្ចរបស់ខ្លួន ដោយចូលរួមជំរុញការអភិវឌ្ឍវិស័យអប់រំឱ្យកាន់តែផុលផុសឡើង។ ពួកគាត់មានសេចក្តីសប្បាយរីករាយចំពោះការអន្តរាគមន៍របស់អង្គការ ខេប ដល់មូលដ្ឋានដោយរកបានដៃគូជំនួយទាំងថវិកា និងបច្ចេកទេសជួយដល់សាលារៀនរបស់ពួកគាត់។

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ