ព័ត៌មាន និងព្រឹត្តិការណ៍

ការឆ្លុះបញ្ចាំងលើការចូលរួមរបស់គណៈកម្មការទ្រទ្រង់សាលាក្នុងការអភិវឌ្ឍសាលារៀន

Date : 2018-08-26
Facebook Twitter Google+ LinkedIn Addthis

គម្រោងងាយស្រួលរៀន (E2L) បានរៀបចំកម្មវិធីសិក្ខាសាលាស្តីពី “ការឆ្លុះបញ្ចាំងលើការចូលរួមរបស់គណៈកម្មការទ្រទ្រង់សាលាក្នុងការអភិវឌ្ឍសាលារៀន” ចំនួន៤ថ្ងៃ គឺនៅការិយាល័យអប់រំ យុវជន និងកីឡា ស្រុករមាសហែក ចំនួន២ថ្ងៃគឺថ្ងៃទី២២-២៣ ខែសីហា និងនៅសាលាបឋមសិក្សា ស្វាយជ្រំ ចំនួន២ថ្ងៃគឺថ្ងៃទី២៤-២៥ ខែសីហា ឆ្នាំ២០១៨ ក្នុងខេត្តស្វាយរៀង។ សិក្ខាសាលានេះមានគោលបំណងបង្ហាញអំពីចំណុចខ្លាំង និងចំណុចខ្សោយរបស់គណៈកម្មការទ្រទ្រង់សាលារៀន តាមរយៈលទ្ធផលនៃការវាយតម្លៃប្រចាំឆ្នាំរបស់គម្រោង ហើយបានរលឹកឡើងវិញពីរចនាសម្ព័ន្ធ និងតួនាទីរបស់គណៈកម្មការទ្រទ្រង់សាលារៀន គឺពង្រឹងការពិនិត្យតាមដានសិស្សអាហារូបករណ៍ ដែលប្រឈមនឹងបញ្ហាអវត្តមានច្រើន គ្មានលទ្ធភាពមកសិក្សាដោយសារជីវភាព ឬបញ្ហាសុខភាព។ គណៈកម្មការទ្រទ្រង់សាលារៀនបានពង្រឹងការចូលរួមក្នុងការគ្រប់គ្រងសកម្មភាពអភិវឌ្ឍសាលារៀន ដោយចូលរួមពិភាក្សាលើការប្រើប្រាស់ថវិការបស់គម្រោង E2L ថវិការបស់ក្រសួង (SIP, SOF) និងថវិការបស់សហគមន៍ដែលបានមកពីការគៀងគរ។ សិក្ខាសាលានេះក៏បានរៀបចំផែនការបំណែងចែកភារកិច្ចដល់សមាជិកក្រុមការងារតាមតួនាទីរបស់គណៈកម្មការទ្រទ្រង់សាលារៀន (SSC)។​ សិក្ខាសាលានេះត្រូវបានឧបត្ថម្ភដោយអង្គការឆាលហ្វានកម្ពុជា និងប្រតិបត្តិដោយអង្គការ ខេប៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ