សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី

ការសម្រេចគោលបំណង

Date : 2020-06-01
Facebook Twitter Google+ LinkedIn Addthis

កញ្ញា ស៊ីម ផល្លី ជាអតីតនិស្សិតអាហារូបករណ៍គម្រោងអាហារូបករណ៍និស្សិតកម្រិតឧត្តមសិក្សា ឯកទេសគ្រប់គ្រងពាណិជ្ជកម្ម ដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ វេស្ទើន សាខាក្រុងកំពង់ចាម ក្នុងឆ្នាំសិក្សា ២០១១​-២០១៥។ កញ្ញា ផល្លី មានប្អូនប្រុម្នាក់ និងឪពុកម្តាយជាកសិកររស់នៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម។ គ្រួសារនាងមិនមានលទ្ធភាពផ្គត់ផ្គង់ដល់នាងដើម្បីបន្តការសិក្សានៅថ្នាក់ឧត្តមនោះទេ  ហើយនាងក៏គិតចង់បោះបង់ចោលបំណងចង់សិក្សាបន្តនៅថ្នាកើឧត្តម។

 

តាមរយៈគម្រោង CTSP របស់អង្គការ ខេប នៅដើមឆ្នាំ២០១១ បានធ្វើឱ្យកញ្ញា ផល្លី សប្បាយចិត្តយ៉ាងខ្លាំងពេលដឹងថា នាងអាចបន្តការសិក្សារយៈពេលបួនឆ្នាំនៅសាលកវិទ្យាល័យបាន ហើយនាងមានឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលបន្ថែមជាច្រើន ដែលបានផ្លាស់ប្ដូរការគិតបែបវិជ្ជមាន និងជួយអ្នកដទៃ ជាពិសេសការចែករំលែកបទពិសោធន៍ដល់សិស្សនៅតាមវិទ្យាល័យនានាពីការសិក្សារបស់នាង។ បច្ចុប្បន្ន កញ្ញា ផល្លី កំពុងបម្រើការងារនៅក្នុងអង្គការសកម្មភាពសម្រាប់ការអបរំនៅកម្ពុជា (ខេប) និងកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៕

 

#CTSP #KAPEProjects

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ