សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី

លោកគ្រូសាលារៀនជំនាន់ថ្មីទទួលបានបទពិសោធន៍បង្រៀនថ្មី

Date : 2020-08-17
Facebook Twitter Google+ LinkedIn Addthis

លោក អុក ធារ៉ា ជាគ្រូបង្រៀននៅវិទ្យាល័យគោកព្រីង ស្ថិតក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ មកដល់បច្ចុប្បន្ននេះ លោកមានបទពិសោធន៍បង្រៀនរយៈពេល ៧ឆ្នាំ ហើយលោកបានចូលរួមសកម្មភាពជាមួយគម្រោងសាលារៀនជំនាន់ថ្មីក្នុងឆ្នាំ​​​​​ ២០១៩ - ២០២០ ដែលគាំទ្រហិរញ្ញប្បទានដោយអង្គការឆាលហ្វាន កម្ពុជា និងប្រតិបត្តិដោយអង្គការ ខេប។

 

មុនពេលគម្រោងសាលារៀនជំនាន់ថ្មីមកដល់ គ្មានគម្រោងអង្គការដៃគូណាមួយមកជួយយកចិត្តទុកដាក់ផ្ដល់ធនធានបច្ចេកទេស សម្ភារ និងថវិកាដើម្បីលើកកម្ពស់សេវាអប់រំឡើយ។ សាលារៀនមានលទ្ធភាពស្ដួចស្ដើង មិនអាចផ្ដល់ការគាំទ្រឱ្យបានគ្រប់គ្រាន់ និងពេញលេញសមតាមតម្រូវការទេ។ លោកក៏ខិតខំស្រាវជ្រាវស្វែងយល់ទៅលើចំណេះដឹងជាមូលដ្ឋានស្ដីពីវិធីសាស្ត្របង្រៀនដែលធ្លាប់មានពីមុន។ អំឡុងពេលនោះ លោកបានខិតខំប្រើប្រាស់នូវអ្វីៗដែលជាធនធានស្រាប់ឱ្យអស់លទ្ធភាព ហើយបើកចិត្តទូលាយព្រមទទួលយកអ្វីដែលខ្លួនមាន បូកផ្សំនឹងភាពប៉ិនប្រសប់របស់ខ្លួនមាន។

 

ដោយឡែកមកដល់ឆ្នាំ២០១៩ លោកពិតជាសប្បាយចិត្តដែលទទួលចំណេះដឹងល្អៗតាមរយៈគម្រោងសាលារៀនជំនាន់ថ្មី ដូចជា៖ ការបំប៉នសមត្ថភាពលើវិធីសាស្ត្រថ្មីៗ ចំណេះដឹងលើផ្នែក ICT ការធ្វើការងារបែបសហការ ការប្រាស្រ័យទាក់ទងគ្នាល្អ និងការបង្រៀន និងរៀន ព្រោះមានសម្ភារ:គ្រប់គ្រាន់អាចធ្វើឱ្យដំណើរការបង្រៀន និងរៀនមានភាពទាក់ទាញសិស្សចូលរួមយ៉ាងសកម្ម  ព្រមទាំងបរិស្ថានសាលារៀនល្អស្អាត។

 

អង្គការ ខេប បានដើរតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍសាលារៀន និងគុណភាពអប់រំ ធ្វើឱ្យសាលារៀនបានស្គាល់របត់អប់រំបែបថ្មីក្នុងសតវត្សរ៍ទី២១។

 

#NGS #NewGenerationSchool #KAPEProject

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ