ព័ត៌មាន និងព្រឹត្តិការណ៍

ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងអង្គការ ខេប និងអង្គការ HWPL នៃប្រទេសកូរ៉េខាងត្បូង

Date : 2024-01-30
Facebook Twitter Google+ LinkedIn

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ អង្គការ ខេប បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (អនុស្សារណៈគម្រោងអប់រំសន្តិភាព) ជាមួយអង្គការ HWPL​ នៃប្រទេសកូរ៉េខាងត្បូង ក្រោមអធិបតីភាព ឯកឧត្តម វង ភិរុណ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាល័យព្រែកលៀប-សាលប្រជុំសាលាជំនាន់ថ្មី ដើម្បីបង្កើតឱកាសបង្ហាញពីលក្ខណៈសំខាន់ៗ អត្ថប្រយោជន៍ និងផែនការអនុវត្តគម្រោងក្នុងការបណ្តុះបណ្តាលអប់រំបីបាច់ថែរក្សាកុមារឱ្យក្លាយទៅជាពលរដ្ឋដែលមានសន្តិភាព មានសមត្ថភាពបន្តសន្តិភាព ដែលសម្រេចបានដោយការចាត់តាំងគ្រូបង្រៀននៅមូលដ្ឋានដើម្បីធ្វើសមាហរណកម្មការអប់រំសន្តិភាពរបស់អង្គការ HWPL នៅក្នុងថ្នាក់រៀនពួកគេ។ នេះក៏ដើម្បីលើកកម្ពស់គំនិតផ្តួចផ្តើមសន្តិភាព ការស្វែងមូលនិធិ និងលើកទឹកចិត្តឱ្យមានការចូលរួមយ៉ាងសកម្មពីសហគមន៍មូលដ្ឋានតាមរយៈសកម្មភាពរៃអង្គាសសប្បុរសធម៌។

 

ពិធីនេះមានអ្នកចូលរួមប្រមាណជា១៤៨នាក់ មកពីវិទ្យាល័យព្រែកអញ្ចាញ-សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ-សាលារៀនជំនាន់ថ្មី និងវិទ្យាល័យព្រែកលៀប-សាលារៀនជំនាន់ថ្មី បានចូលរួមក្នុងពិធីនេះដើម្បីរៀន និងស្វែងយល់អំពីប្រធានបទសំខាន់ៗនៃការអប់រំសន្តិភាព ដែលធ្វើបទបង្ហាញដោយអង្គការ HWPL។

 

ឯកឧត្តម វង ភិរុណ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា "ខ្ញុំសូមប្រកាសគាំទ្រកិច្ចសហការរវាងអង្គការ ខេប និងអង្គការ HWPL Peace Education of South Korea និងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អង្គការទាំងពីរតាមរយៈការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា និងបង្ហាញអំពីរបៀបដែលការអប់រំអាចដើរតួនាទីយ៉ាងសំខាន់នៅក្នុងការឈានទៅរកសន្តិភាព។​ សន្តិភាពគឺមានតម្លៃណាស់។ យើងអង្គុយបាននៅទីនេះក៏អាស្រ័យលើសន្តិភាពដែរ"។

 

លោកស្រី Jaymie Lee នាយកសាខាទាំង១២នៃអង្គការ HWPL នៅលើពិភពលោកបានមានប្រសាសន៍ថា "អង្គការ HWPL នឹងនៅតែធ្វើការងារទាក់ទងនឹងសន្តិភាពដើម្បីធានាបាននូវការអប់រំសន្តិភាពប្រកបដោយនិរន្តភាព ហើយយើងសង្ឃឹមថា HWPL នឹងជួបនៅពេលដែលជោគជ័យកម្មវិធីផ្សេងៗនៅប្រទេសកម្ពុជា"។

 

យុវជន​មក​ពី​សាលារៀនជំនាន់ថ្មីទាំង​បី​មាន​ចិត្តសប្បាយរីករាយ ហើយបាន​រៀនអំពីរបៀប​រស់​នៅ​ជាមួយ​គ្នា​ដោយ​សន្តិភាព។ សន្តិភាពនាំមកនូវអ្វីល្អៗ​គ្រប់​យ៉ាងសម្រាប់មនុស្សយើងទាំងអស់គ្នា។ សារលើកទឹកចិត្តសំខាន់មួយនៃចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាមួយអង្គការ HWPL​ នៃប្រទេសកូរ៉េខាងត្បូង គឺ៖ “យើងជាមនុស្សរួមសាច់ឈាមតែមួយ!”។​ ទោះបីយើងកើតនៅក្នុងជាតិសាសន៍ និងប្រពៃណីខុសគ្នាក៏ដោយ ក៏យើងនៅតែជាមនុស្សដែលមានស្មារតី ការរំភើប ការឈឺចាប់ និងគំនិតយោបល់ដូចគ្នា។

 

លោក សៅ វណ្ណា នាយកប្រតិបត្តិអង្គការ ខេប បានមានប្រសាសន៍ថា "អង្គការ ខេប នឹងខិតខំយកអស់កម្លាំងកាយចិត្តដើម្បីពង្រីកលទ្ធភាពការប្រតិបត្តិកម្មវិធីខាងលើនេះនៅតាមសាលាគោលដៅក៍ដូចជានៅក្នុងប្រព័ន្ឋអប់រំប្រកបដោយគុណភាពនៅកម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍន៍យុវជនបន្តវេនប្រទេសជាតិ និងសូមប្រកាសជាឪឡារិកនៃការចាប់ផ្តើមកិច្ចសហប្រតិបត្តិការអប់រំសន្តិភាពនៅកម្ពុជា តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាសម្រាប់ការអប់រំ និងសន្តិភាព។ លើសពីនេះ តាមរយៈកម្មវិធីអប់រំសន្តិភាព HWPLនាពេលនេះ យើងសង្ឃឹមថាអ្នកចូលរួមនឹងទទួលបានជាបទពិសោធន៍ពីរបៀបដែលការអប់រំសន្តិភាពអាចត្រូវបានអនុវត្តនៅក្នុងសាលា/ថ្នាក់រៀនពិតប្រាកដ និងមានអារម្មណ៍ថាវាពោពេញដោយថាមពលនៃការអប់រំសម្រាប់អនាគតរបស់យុវជនកម្ពុជា"។

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ