អតីតភាពគម្រោង
គម្រោង បណ្ណាល័យអេឡិចត្រូនិច (CDL)
សេចក្តីពិពណ៌នាគម្រោង
គោលបំណងរបស់គម្រោង បណ្ណាល័យអេឡិច (CDL) គឺជាគម្រោងបង្កើនភាពងាយស្រួលនៃសម្ភារៈអំណានដែលមានគុណភាពតាមរយៈការប្រើប្រាស់ថេប្លេត និងកម្មវិធីសៀវភៅអេឡិចត្រូនិច។
គម្រោង បានរួមបញ្ចូលសម្ភារៈឌីជីថលដែលមានការរៀបចំមានលក្ខណៈល្អ និងការរៀបចំបណ្ណាល័យតាមបែបបទថ្មី។ អ្នកបោះពុម្ពសៀវភៅ និងអ្នកបង្កើតកម្មវិធីត្រូវបានលើកទឹកចិត្តបង្កើនការប្រើប្រាស់បណ្ណាល័យឌីជីថលគឺជាបណ្តាញចែកចាយ ហើយដែលអាចធ្វើឱ្យយើងអាចមើលភាសាខ្មែរតាមរយៈទម្រង់អេឡិចត្រូនិចបានច្រើន។ កម្មវិធីនេះត្រូវបានចូលរួមលើកកម្ពស់ពីដៃគូក្រសួងអប់រំ យុវជន និងកីឡា និងម្ចាស់ជំនួយ។ ដូច្នេះ កម្មវិធីនេះនឹងអាចត្រូវពង្រីកបន្តទៀតនៅពេលអនាគត។
អង្គការ ខេប កំពុងអនុវត្តគម្រោងនេះនៅតាមសាលាគោលដៅមួយចំនួន ដើម្បីធ្វើឱ្យផែនការអង្គការបង្ហាញពីបែបបទសិក្សាតាមរយៈទូរស័ព្ទដៃនៅក្នុងការវិនិយោគរបស់ខ្លួន។
ក្រសួងអប់រំ យុវជន និងកីឡា អនុម័តយល់ព្រមលើវិធីសាស្រ្តនេះ ហើយអង្គការ ខេប បានកំពុងធ្វើការជាមួយក្រសួង និងម្ចាស់អំណោយ ដែលបានឧបត្ថម្ភគាំទ្រអំពីវិធីសាស្រ្តនៃបែបបទសិក្សាតាមប្រព័ន្ធឌីជីថលនៅក្នុងសាលារួមគ្នា ជាពិសេស គឺសកម្មភាពដែលពាក់ព័ន្ធនឹងការសិក្សាតាមទូរស័ព្ទដៃ។
ក្រុមគោលដៅ
សិស្សរៀននៅថ្នាក់ទី៤ ដល់ទី ៦ គឺជាក្រុមអ្នកទទួូលផលរបស់គម្រោងក្នុងសាលាបឋមសិក្សាចំនួន៣ ក្នុងខេត្តចំនួនពីរ រួមមាន៖ ស្វាយរៀង និងកំពង់ចាម។
សកម្មភាពសំខាន់ៗ
- បណ្តុះបណ្តាលនាយកសាលា គ្រូបង្វឹកអំណាន គ្រូបង្រៀនថ្នាក់ទី ៤ ដល់ទី ៦ អំពីរបៀបប្រើប្រាស់កម្មវិធី "តោះអាន"។
- លើកកម្ពស់សកម្មភាពអំណាន រួមមាន៖ ក្លឹបអំណាន ការប្រកួតប្រជែងអំណានប្រចាំ៣ខែម្តង ក្នុងទិវាអំណានថ្នាក់ជាតិ រចនាសម្ព័ន្ធអំណាន Promote reading activities including reading clubs, bi-monthly reading competition, national reading day, reading structure for one hour per week.
- Provide tablets to target schools
- Provide e-Books and library (Let’s Read including Khmer and English) apps to target school.
Our Program Partners
The DLC project is funded by The Asia Foundation (TAF)
117
មត្តេយ្យសិក្សា![](https://www.kapekh.org/images/preschool.png)
178
បឋមសិក្សា![](https://www.kapekh.org/images/school.png)
207
មធ្យមសិក្សា![](https://www.kapekh.org/images/school.png)
2
ឧត្តមសិក្សា![](https://www.kapekh.org/images/higher_education_institution.png)
163,072
សិស្សានុសិស្ស![](https://www.kapekh.org/images/student.png)
4,487
គ្រូបង្រៀន / នាយក![](https://www.kapekh.org/images/teacher.png)
5,362
ភាគីពាក់ព័ន្ធ![](https://www.kapekh.org/images/stackholder.png)