ព័ត៌មាន និងព្រឹត្តិការណ៍

រដ្ឋមន្ត្រីក្រសួងការបរទេស អប់រំ និងកីឡារបស់ប្រទេស Liechtenstein ជួបជាមួយអង្គការ KAPE និងស្វែងយល់អំពីគម្រោងអប់រំប្រកបដោយនវានុវត្តន៍របស់ខ្លួន។

Date : 2024-03-01
Facebook Twitter Google+ LinkedIn

នៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៤ អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (KAPE) បានរៀបចំដំណើរទស្សនកិច្ចរបស់លោកជំទាវ Dominique Hasler រដ្ឋមន្ត្រីក្រសួងការបរទេស អប់រំ និងកីឡានៃប្រទេស Liechtenstein នៅការិយាល័យ សាលារៀនជំនាន់ថ្មីក្នុងរាជធានីភ្នំពេញ ដើម្បីបង្ហាញទិដ្ឋភាពទូទៅនៃយុទ្ធសាស្ត្រ និងកម្មវិធីរបស់ KAPE រួមទាំងទិដ្ឋភាពទូទៅ ធនធានរបស់ស្ថាប័ន ជំនាញឯកទេស កម្មវិធី និងផែនការយុទ្ធសាស្រ្តឆ្ពោះទៅមុខ។

 

KAPE មានជំនាញ និងកំពុងធ្វើការនៅគ្រប់កម្រិតនៃការអប់រំចាប់ពីមត្តេយ្យសិក្សាដល់ថ្នាក់ឧត្តមសិក្សា ដែលមានជំនាញខាងការរចនាកម្មវិធីសិក្សា ការបណ្តុះបណ្តាលគ្រូ និងការគ្រប់គ្រង។ អង្គការ KAPE មានគម្រោងចំនួន ១៨ កំពុងប្រតិបត្តិក្នុងខេត្តចំនួន ១៥ ដោយម្ចាស់ជំនួយចំនួន ១៥ ដែលម្ចាស់ជំនួយមានលក្ខណៈជា ទ្វេ&ពហុភាគី រដ្ឋាភិបាល អង្គការ មូលនិធិ និងសាជីវកម្មធំៗ។

 

ក្រុមការងារគម្រោងក៏បានធ្វើបទបង្ហាញអំពីកម្មវិធីសាលាជំនាន់ថ្មី និងគម្រោង Digital Visualization Technology Skills Accelerator Project (DViTSA) ដែលផ្តល់មូលនិធិដោយ Liechtenstein Development Service (LED) ដែលនឹងត្រូវបានអនុវត្តនៅក្នុងសាលាជំនាន់ថ្មីចំនួន ៥ នៃប្រព័ន្ធសាលាសាធារណៈ។ DViTSA មានគោលបំណងដាក់កម្មវិធីសិក្សា និងក្របខណ្ឌគរុកោសល្យនៅក្នុងប្រព័ន្ធសាលារដ្ឋ ដែលនឹងបំពាក់យុវជនកម្ពុជាឱ្យចូលរួមប្រកបដោយប្រសិទ្ធភាព និងទទួលបានអត្ថប្រយោជន៍ពីការពង្រីកវិស័យ ICT និងជាពិសេសផ្នែកឌីជីថល/ផ្នែកហ្គេម។

 

លោកជំទាវរដ្ឋមន្ត្រីក៏បានឆ្លៀតពេលទៅទស្សនាកម្មវិធីសាលាជំនាន់ថ្មី នៅវិទ្យាល័យព្រះស៊ីសុវត្ថិផងដែរ។

 

#liechtenstein #DViTSA #kape #Liechtenstein’sMinister #NGS

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ