ព័ត៌មាន និងព្រឹត្តិការណ៍

ផ្តល់សម្ភារសិក្សាដល់សិស្សងាយរងគ្រោះ និងសិស្សមានពិការភាព

Date : 2023-07-07
Facebook Twitter Google+ LinkedIn

គម្រោងងាយស្រួលរៀន (E2L) ក្រចេះ សហការជាមួយនាយកសាលា និងគណៈកម្មការសាលារៀន​ បានរៀបចំកម្មវិធី ផ្តល់សម្ភារសិក្សាដល់សិស្សងាយរងគ្រោះ និងសិស្សមានពិការភាព នៅសាលារៀនគោលដៅចំនួន៩ រួមមានបឋមសិក្សាចំនួន៧ និងសាលឧបសម្ព័ន្ធចំនួន​២ ក្នុងស្រុកសំបូរ និងស្រុកអូគ្រៀងសែនជ័យ ខេត្តក្រចេះ។

 

កម្មវិធីនេះ រៀបចំនៅថ្ងៃទី២៦ ដល់ទី២៨ មិថុនា ឆ្នាំ ២០២៣ ក្នុងគោលបំណងចូលរួមចំណែកជួយដល់គ្រួសារកុមារងាយរងគ្រោះ ផ្នែកសេដ្ឋកិច្ចក្នុងការចំណាយលើសម្ភារសិក្សា និងជាការលើកទឹកចិត្តឱ្យកុមារខិតខំរៀនសូត្របន្ថែមទៀតទាំងនៅផ្ទះ និងសាលារៀន។

 

 សិស្សងាយរងគ្រោះសរុបចំនួន១៧០ នាក់ ស្រី៨៨នាក់ ដែលទទួលបានសម្ភារសិក្សាក្នុងសាលារៀនគោលដៅ ក្នុងម្នាក់ទទួលបានដូចជា កាតាប១ សៀវភៅសរសេរចំនួន៥ ប៊ិកខៀវចំនួន៤ ប៊ិកក្រហម១ ខ្មៅ២ ដែកខ្យូង១ បន្ទាត់១ឈុត និងឯកសណ្ឋានសិស្ស២ឈុត។

 

 ការជំរុញដំណើរការចូលរៀនរបស់កុមារគ្រប់អាយុបានចូលរៀនទាំងអស់គ្នានៅសាលាបឋមសិក្សាទាំងសិស្សគ្មានពិការភាព និងសិស្សមានពិការភាពឱ្យទទួលបានសេវាអប់រំកាន់តែល្អប្រសើរឡើងក្នុងសាលារៀនគោលដៅ គឺជាសកម្មភាពដ៏សំខាន់មួយរបស់គម្រោងមួយនេះ។

 

គម្រោងងាយស្រួលរៀន ប្រតិបត្តិដោយអង្គការ ខេប ​ទទួលបានហិរញ្ញប្បទានពីអង្គការឆាលហ្វានកូរ៉េ ដើម្បីលើកកម្ពស់គុណភាពនៃការអប់រំបឋមសិក្សាសម្រាប់កុមារទាំងអស់ដោយប្រើប្រាស់វិធីសាស្ត្រចម្រុះក្នុងការអភិវឌ្ឍសាលារៀន៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ