ព័ត៌មាន និងព្រឹត្តិការណ៍

វគ្គតម្រង់ទិសស្តីពី យុទ្ធនាការប្រមូលសិស្សក្រៅសាលារៀន

Date : 2024-01-29
Facebook Twitter Google+ LinkedIn

គម្រោងងាយស្រួលរៀន(E2L) គម្រោងមួយដែលជំរុញដំណើរការចូលរៀនកុមារគ្រប់អាយុបានចូលរៀនទាំងអស់គ្នានៅសាលាបឋមសិក្សាទាំងសិស្សមានពិការភាព និងគ្មានពិការភាពនៅក្នុងសាលាគោលដៅឱ្យមានលក្ខណៈល្អប្រសើរឡើង។ 

 

ដើម្បីចូលរួមបង្កើនការចុះឈ្មោះចូលរៀនរបស់កុមារនៅតាមសាលារៀនគោលដៅ គម្រោងបានរៀបចំវគ្គតម្រង់ទិសស្តីពី យុទ្ធនាការប្រមូលសិស្សក្រៅសាលារៀន ដល់សិក្ខាកាមរួមមាន៖នាយក នាយិកា និងលោកគ្រូអ្នកគ្រូដើម្បីចុះប្រមូលកុមារគ្រប់អាយុទាំងអស់បានចូលរៀន និងរៀបចំផែនទីខ្នងផ្ទះរកឱ្យឃើញកុមារដល់វ័យចូលរៀន។

 

សិក្ខាកាមនឹងទទួលបានចំណេះដឹងល្អៗដូចជា ចេះកំណត់ស្ថិតិកុមារតាមភូមិសិក្សាគ្រប់អាយុចូលរៀននិងកុមារជួបការលំបាក ងាយរងគ្រោះ កុមារក្រីក្រ និងគ្រួសារកុមារប្រើអំពើហិង្សា ស្វែងយល់ពីយុទ្ធនាការប្រមូលកុមារចូលរៀន ដឹងពីតួនាទី និងភារកិច្ចរបស់ខ្លួន ជាពិសេសធ្វើយ៉ាងណាទទួលបានការចូលរួមនិងកិច្ចសហការល្អពីសហគមន៍ និងអ្នកពាក់ព័ន្ធ។ ដូច្នេះ ការប្រមូលកុមារគ្រប់អាយុចូលរៀន នឹងទទួលបានការកើនឡើងបន្ទាប់ពីឪពុកម្ដាយយល់ពីតម្លៃនៃការអប់រំ។

 

បញ្ហាប្រឈមដែលបណ្ដាលឱ្យសិស្សានុសិស្សងាយនឹងបោះបង់ការសិក្សារួមមាន៖កត្តាជីវភាពគ្រួសារក្រីក្រ ផ្ទះនៅឆ្ងាយពីសាលារៀន កុមាររវល់មើលគោ និងចម្ការ រួមទាំងឪពុកម្ដាយធ្វើការចំណាកស្រុក។

 

ជាលទ្ធផល នាយក នាយិកា និងអាជ្ញាធរមូលដ្ឋាននឹងធ្វើការផ្សព្វផ្សាយកាន់តែទូលំទូលាយនៅក្នុងសហគមន៍ដើម្បីធ្វើឱ្យប្រាកដថាឪពុកម្ដាយដែលមានកុមារគ្រប់អាយុចូលរៀនទទួលបានព័ត៌មានគ្រប់គ្រាន់នឹងយកកូនៗរបស់គាត់ធ្វើការចុះឈ្មោះចូលរៀនឱ្យបានទាន់ពេល។

 

គម្រោងE2L ទទួលបានហិរញ្ញប្បទានពីអង្គការឆាលហ្វានកូរ៉េ ក្នុងការលើកម្ពស់គុណភាពនៃការអប់រំបឋមសិក្សាសម្រាប់កុមារទាំអស់នៅស្រុកសំបូរខេត្តក្រចេះ៕

 

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ