ព័ត៌មាន និងព្រឹត្តិការណ៍

កម្មវិធីចែកអាហារូបករណ៍

Date : 2024-03-11
Facebook Twitter Google+ LinkedIn

គម្រោងកុមារកម្ពុជារីករាយ (HCC) បានរៀបចំ កម្មវិធីចែកអាហារូបករណ៍ដល់កុមារងាយរងគ្រោះ និងក្រីក្រ នៅសាលាបឋមសិក្សាវត្តថ្មី និងសាលាបឋមសិក្សាហាន់ជ័យ ដែលស្ថិតនៅក្នុងខេត្តកំពង់ចាម ដោយមានការចូលរួមពីប្រធានការិយាល័យស្រុកកំពង់សៀម ក្រុមប្រឹក្សាឃុំ មេភូមិ នាយក នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាល និងឪពុកម្តាយសិស្ស។

 

កម្មវិធីនេះ ជំរុញឱ្យអាណាព្យាបាលសិស្សយកចិត្តទុកដាក់លើការសិក្សា និងតាមដានការសិក្សារៀនសូត្ររបស់កូនឱ្យបានទៀងទាត់ទាំងនៅសាលា និងនៅផ្ទះ។

 

សាលារៀនទាំងពីរខាងលើមានសិស្សសរុបចំនួន៦០ នាក់ដែលទទួលបានអាហារូបករណ៍ពីគម្រោង ក្នុងនោះសិស្សម្នាក់ទទួលបាន សម្លៀកបំពាក់ ពីរកំប្លេ កាតាបមួយ  សៀវភៅ១០ ក្បាល ប៊ិក៤ដើម ចំពោះសិស្សដែលមានផ្ទះនៅឆ្ងាយពីសាលារៀននឹងទទួលបានកង់មួយ។

 

គម្រោងកុមារកម្ពុជារីករាយ នឹងបន្តចែកអាហារូបករណ៍ដល់សិស្សក្រីក្រតាមសាលារៀនគោលដៅទាំងអស់របស់ខ្លួនចំនួន ៥៥សាសា នៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ សៀមរាប និងរតនគិរី ដែលមានសិស្សអាហារូបករណ៍ចំនួន១១០០ នាក់៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ