ព័ត៌មាន និងព្រឹត្តិការណ៍

ដំណើរទស្សនកិច្ចសិក្សារបស់ម្ចាស់ជំនួយចូលជួបពិភាក្សា និងសម្តែងការគួរសមជាមួយអ្នកពាក់ព័ន្ធសំខាន់ក្នុងគម្រោង

Date : 2024-01-23
Facebook Twitter Google+ LinkedIn

គម្រោងលើកកម្ពស់លទ្ធភាពជំនាញការងារ និងការធ្វើចំណាកស្រុកប្រកបដោយប្រសិទ្ធភាពដល់យុវជនកម្ពុជា (BMZ/REACH) បានរៀបចំទទួលដំណើរទស្សនកិច្ចសិក្សារបស់ម្ចាស់ជំនួយ មកពីអង្គការឆាលហ្វាន់ អាល្លឺម៉ង់ (Child Fund Germany) ដោយមានការចូលរួមពីអង្គការដៃគូប្រតិបត្តិដូចជា អង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្រ្តី (LSCW) និងអង្គការវីវើល(We World) នៅក្នុងរាជធានី​ ខេត្តគោលដៅចំនួន ៤ ដូចជា ខេត្តស្វាយរៀង កំពង់ឆ្នាំង កំពង់ចាម និងភ្នំពេញ។

 

ក្នុងអំឡុងពេលដំណើរទស្សនកិច្ច គណៈប្រតិភូបានចូលជួបពិភាក្សា និងសម្តែងការគួរសមជាមួយអ្នកពាក់ព័ន្ធសំខាន់ៗដូចជា អង្គការដៃគូ មន្ទីរ-ការិយាល័យអប់រំ យុវជន និងកីឡាខេត្ត-ស្រុក មន្ទីរការងារ និងវិទ្យាស្ថានពហុបច្ចេកទេស ដែលជាអ្នកអនុវត្តផ្ទាល់ដើម្បីពិនិត្យមើលពីសកម្មភាពគម្រោងដែលកំពុងអនុវត្តក្នុងសាលារៀនគោលដៅ និង ប្រមូលធាតុចូលសំខាន់ៗសម្រាប់យកទៅអនុវត្តគម្រោងនៅជំហានបន្ទាប់។ 

 

ដំណើរទស្សនកិច្ចនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែមករាឆ្នាំ២០២៤ ម្ចាស់ជំនួយបានជួបសំណេះសំណាលជាមួយគណៈអភិបាលរងខេត្ត នាយក នាយិកា​ លោកគ្រូអ្នកគ្រូ និងសហគមន៍ និងកុមារងាយរងគ្រោះក្រោមការអន្តរាគមន៍របស់គម្រោង ព្រមទាំងស្វែងរកចំណុចខ្វះខាតដែលត្រូវកែលម្អ និងបំពេញបន្ថែមដើម្បីជួយលើកកម្ពស់ការអប់រំប្រកបដោយបរិយាប័ន្ន។

 

ជាលទ្ធផល បន្ទាប់ពីទស្សនកិច្ចហើយ ម្ចាស់ជំនួយបានសម្រេចផ្តល់ថវិកាសម្រាប់អនុវត្តគម្រោងរយៈពេលបីឆ្នាំបន្តទៀត ដោយចាប់ផ្តើមពីឆ្នាំសិក្សា ២០២៥ ដល់២០២៧។

 

គម្រោង លើកកម្ពស់លទ្ធភាពជំនាញការងារ និងការធ្វើចំណាកស្រុកប្រកបដោយប្រសិទ្ធភាពដល់យុវជនកម្ពុជា (BMZ/REACH)ប្រតិបត្តិដោយអង្គការខេប ទទួលហិរញ្ញប្បទានពីអង្គការ WeWorld  មូលនិធិកុមារអាល្លឺម៉ង់ និងក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (BMZ) ដើម្បីចូលរួមចំណែកក្នុងការបំពេញសិទ្ធិសង្គម និងសេដ្ឋកិច្ចរបស់កុមារ និងយុវជនកម្ពុជាដែលងាយរងគ្រោះពីការធ្វើចំណាកស្រុកដោយគ្មានសុវត្តិភាព៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ