ព័ត៌មាន និងព្រឹត្តិការណ៍

សិក្ខាសាលាពិគ្រោះយោបល់ស្តីពី កម្មវិធីសិក្សាមុខវិជ្ជាកុំព្យូទ័រ

Date : 2024-03-02
Facebook Twitter Google+ LinkedIn

កម្មវិធីផ្លាស់ប្តូរបទពិសោធន៍បុគ្គលិក (NOREC Exchange Program) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី កម្មវិធីសិក្សាមុខវិជ្ជាកុំព្យូទ័រ ដែលធ្វើឡើងនៅការិយាល័យកណ្តាលអង្គការ ខេប ក្រុងកំពង់ចាម នៅថ្ងៃទី១-២ ខែមីនា ឆ្នាំ២០២៤ ដើម្បីរកចំណុចល្អៗដាក់បញ្ចូលទៅក្នុងខ្លឹមសារមេរៀន មុខវិជ្ជាICT ក្នុងការបង្រៀនដល់សិស្សានុសិស្ស។

 

សិក្ខាសាលានេះ មានសិក្ខាកាមចូលរួមសរុបចំនួន២០នាក់ដូចជា បុគ្គលិកអង្គការខេប លោកគ្រូអ្នកគ្រូផ្នែក ICT នៃសាលារៀនជំនាន់ថ្មីចំនួនប្រាំពីររួមមាន៖ វិទ្យាល័យ ហ៊ុន សែន កំពង់ចាម, វិទ្យាល័យ ព្រែកលៀប, វិទ្យាល័យសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ, វិទ្យាល័យ ហ៊ុន សែន ពាមជីកង, វិទ្យាល័យ គោកព្រីង, វិទ្យាល័យ ព្រះអង្គឌួង និងអនុវិទ្យាល័យអរញ្ញរង្សី ។

 

សិក្ខាសាលានេះ មានគោលបំណងផ្តល់ឱ្យសិក្ខាកាមនូវចំណេះដឹងថ្មីៗបន្ថែមទៀតទាក់ទងមុខវិជ្ជាICT ក្នុងការរៀបចំកម្មវិធីសិក្សា និងវាយតម្លៃក៏ដូចជាធ្វើការសម្រេចចិត្តលើមេរៀននីមួយៗរបស់មុខវិជ្ជាICTសម្រាប់សិស្សានុសិស្សក្នុងកម្មវិធីសាលាជំនាន់ថ្មី ។ 

 

សិក្ខាកាមបានចូលរួមជជែកពិភាក្សាយ៉ាងយកចិត្តទុកដាក់សម្រាប់ជ្រើសរើសមេរៀនសំខាន់ៗដើម្បីបង្រៀនសិស្សានុសិស្ស និងស្វែងរកម៉ោងសិក្សាសមស្របមួយ ដើម្បីបញ្ជ្រាបកម្មវិធីICTដល់សិស្សានុសិស្សបានរៀនសូត្រ ចាប់ពីកម្រិតថ្នាក់ទី៧ដល់ថ្នាក់ទី១១។

 

គម្រោង NOREC Exchange Program បានពង្រឹងភាពជាដៃគូកម្រិតអន្ដរជាតិ និងផ្តល់ឱកាសឱ្យបុគ្គលទាំងពីរអង្គការ ទទួលបាននូវបទពិសោធន៍ការងារអន្តរជាតិ៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ