ព័ត៌មាន និងព្រឹត្តិការណ៍

សៀវភៅបំណិនជីវិតសម្រាប់កុមារី (កម្មវិធីសិក្សា ភែស P.A.C.E.) ត្រូវបានក្រសួងអនុញ្ញាតឱ្យបោះពុម្ពផ្សាយ

Date : 2021-06-28
Facebook Twitter Google+ LinkedIn Addthis

ក្រសួងអប់រំ យុវជន​ និងកីឡា បានចេញសេចក្តីប្រកាសលេខ ៦៣៧ និង ៦៣៨ ចុះថ្ងៃសុក្រ ១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ស្តីពីការអនុញ្ញាតឱ្យបោះពុម្ពផ្សាយសៀវភៅបំណិនជីវិតសម្រាប់កុមារី​ដែលមាន០២ក្រុមគឺ (១)ក្រុមសិស្សវ័យជំទង់ អាយុ ១១ឆ្នាំ ដល់ ១៣ឆ្នាំ (មាន៤ចំណងជើងគឺ -ខ្ញុំនិងបរិស្ថានជុំវិញខ្ញុំ ២-ខ្ញុំនិងរាយកាយខ្ញុំ ៣-ខ្ញុំ អារម្មណ៍ខ្ញុំ និងទំនាក់ទំនងរបស់ខ្ញុំ ៤-ខ្ញុំនិងបំណងប្រាថ្នាខ្ញុំ) និង (២)ក្រុមកសិស្សពេញវ័យ អាយុ ១៤ឆ្នាំ ដល់ ១៧ឆ្នាំ (មាន៤ចំណងជើងគឺ ១-ខ្លួនឯង ២-ស្វ័យប្រសិទ្ធភាព ៣-សមត្ថភាពធ្វើការងារ និង ៤-សមត្ថភាពរកការងារ) ដែលជាស្នាដៃនិពន្ធ និងរៀបរៀងរបស់គណៈកម្មការនិពន្ធនៃអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប/KAPE) ដោយមានការគាំទ្រពីកម្មវិធី P.A.C.E របស់ក្រុមហ៊ុន Gap Inc. ដើម្បីប្រើប្រាស់ជាឯកសារជំនួយសម្រាប់ការរៀននិងបង្រៀន នៅតាមសាលារៀនមធ្យមសិក្សាចំណេះទូទៅក្នុងព្រះរាជាណាចក្រកម្ពុជា។

 

កម្មវិធី P.A.C.E ដែលមានន័យពេញលេញថាជាការដាក់ទុនលើជំនាញថ្មីដើម្បី​អនាគត (Personal Advancement and Career Enhancement) ​គឺជាកម្មវិធីច្នៃប្រឌិតថ្មីមួយដែលបញ្ចូលបំណិនមូលដ្ឋានយេនឌ័រសម្រាប់ក្មេងស្រីដែលមានអាយុចាប់ពី ១១ ដល់ ១៧ឆ្នាំ។ កម្មវិធីនេះមានគោលបំណងដើម្បីធ្វើឱ្យដំណើរផ្លាស់ប្តូរប្រកបទៅដោយសុខភាព និងវិជ្ជមានទៅជាមនុស្សពេញវ័យខណៈពេលដែលទទួលស្គាល់ និងដោះស្រាយភាពងាយរងគ្រោះផ្នែកយេនឌ័រនិងវិសមភាព។ ជំនឿស្នូលនិងសក្តានុពលនៃកម្មវិធីសិក្សាគឺថា ក្មេងស្រីអាចផ្លាស់ប្តូរជីវិតរបស់ពួកគេផ្ទាល់ជាមួយនឹងជំនាញសំខាន់ៗដែលត្រូវបានផ្តល់ឱ្យពួកគេនៅពេលដែលពួកគេមានវ័យជំទង់។

 

សេចក្តីប្រកាសនេះពិតជាបានលើកទឹកចិត្តយ៉ាងធំដល់អង្គការ ខេប ក្នុងការខិតខំប្រឹងប្រែងចូលរួមជួយអភិវឌ្ឍវិស័យអប់រំស្របតាមយុទ្ធសាស្រ្តកំណែទម្រង់វិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ