ព័ត៌មាន និងព្រឹត្តិការណ៍

សិក្ខាសាលាគម្រោងសាលារៀន ល្អប្រសើរស្តីពី​កម្មវិធីកុមារមេត្រី~

Date : 2013-02-21
Facebook Twitter Google+ LinkedIn Addthis
គម្រោងសាលារៀនល្អប្រសើរ (អែសហ្វេស អ៊ី) គឺជាគម្រោងថ្មីមួយ
របស់អង្គការខេបដែលកំពុងតែអនុវត្ត បានរៀនធ្វើសកម្មភាពរបស់ខ្លួន~
រៀបចំបណ្តុះបណ្តាលដំបូង ដើម្បីជួយកែលម្អវិធីសាស្ត្របង្រៀន
របស់លោកគ្រូ-អ្នកគ្រូនៅក្នុងសាលាគោលដៅចំនួន១៥ ក្នុងស្រុក
ក្រូចឆ្មារ ខេត្តកំពង់ចាម ។

គម្រោងសាលារៀនល្អប្រសើរត្រូវបានឧបត្ថម្ភថវិកាដោយ CoH
(Classroom of Hope) និងកំពុងប្រតិបត្តិការក្នុងខេត្តចំនួន ២ គឺខេត្ត
កំពង់ចាម និងខេត្តបាត់ដំបង ។ នៅក្នុងវគ្គសិក្ខាសាលានេះ មាន
សិក្ខាកាមដែលជាលោកគ្រូ-អ្នកគ្រូចំនួន ៨០នាក់ ចូលរួម និងរៀន
អំពីវិធីសាស្រ្តបង្រៀន និងរបៀបប្រើប្រាស់សម្ភារបង្រៀនឲ្យមាន
ប្រសិទ្ធភាពសម្រាប់យកទៅបង្រៀនសិស្សរបស់ពួកគាត់ ។

លោកគ្រូ-អ្នកគ្រូដែលបានចូលរួមក្នុងវគ្គសិក្ខាសាលានេះបាន
បង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយពីព្រោះពួកគាត់រៀន
បានពីវិធីថ្មីៗបន្ថែមលើការបង្រៀនសព្វថ្ងៃរបស់គាត់ ដូចជា
ការរៀបចំសៀវភៅ​ ការតុបតែងបន្ទប់សិក្សា ការផ្តល់ឳកាស
ដល់សិស្សរៀនរៀបចំគូរ និងធ្វើកិច្ចការសាលារៀនរបស់
ពួកគេជាក្រុម ។ ម្យ៉ាងទៀត គម្រោងសាលារៀនល្អប្រសើរបាន
ផ្តល់ជាសម្ភារឧបទ្ទេសបងៀនដល់សិក្ខាកាមទាំងអស់ដែលមក
ពីសាលាផ្សេងគ្នាក្នុងស្រុកក្រូចឆ្មារ ។

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

7

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ