ព័ត៌មាន និងព្រឹត្តិការណ៍
យើងធ្វើការងារជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាព សម្រាប់កិច្ចគាំទ្រចំពោះបញ្ហាប្រឈមលើការសិក្សារបស់សិស្សកម្ពុជាក្នុងបរិបទជំងឺកូវីដ-១៩
Date : 2021-05-31នៅក្នុងខែធ្នូ ឆ្នាំ២០២០ អង្គការ ខេប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលមួយឆ្នាំ ជាមួយអង្គការ យូនីសេហ្វ ដើម្បីគាំទ្រក្រសួងអប់រំ យុវជន និងកីឡា ក្នុងការឆ្លើយតបទៅនឹងស្ថានភាពបន្ទាន់ក្នុងបរិបទជំងឺ កូវីដ-១៩ ក្រោមកម្មវិធីឆ្លើយតប និងស្តារឡើងវិញនូវវិស័យអប់រំនៅកម្ពុជាក្នុងបរិបទជំងឺកូវីដ-១៩ គាំទ្រដោយ ភាពជាដៃគូសកលដើម្បីការអប់រំ (CERRP)។
អង្គការ ខេប មានតួនាទីផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់នាយកដ្ឋានរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានសមាសភាគសំខាន់ៗពីរ៖
១)-ការបន្តការសិក្សាពីចម្ងាយ (ជាអាទិភាពក្នុងពេលបិទសាលា): ដើម្បីធ្វើឱ្យប្រសើរឡើងនូវការទទួលបានការ សិក្សា និងគុណភាពនៃសម្ភារៈសិក្សាពីចម្ងាយទាំងអស់ ដែលផលិតដោយក្រសួងអប់រំយុវជន និងកីឡា (វីដេអូ និងសន្លឹកកិច្ចការ)
២)-ការសម្របសម្រួលការសិក្សាពីចម្ងាយ (នៅពេលសាលារៀនបើកដំណើរការ): សាលានឹងទទួលបាន កញ្ចប់ឯកសារសិក្សាបំប៉នបន្ថែម ដើម្បីជួយដល់សិស្សក្នុងការពង្រឹងសមត្ថភាពគោល លើមុខវិជ្ជាគណិតវិទ្យា និងមុខវិជ្ជាភាសាខ្មែរ ដើម្បីអាចឱ្យពួកគេ សិក្សាបន្តនៅថ្នាក់បន្ទាប់នាពេលខាងមុខ។
ដំណាក់កាលចាប់ផ្តើមគម្រោងបានចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២១ អង្គការ ខេប បានផ្ដល់ អាទិភាពលើកិច្ចគាំទ្រដល់នាយកដ្ឋានបឋមសិក្សា នៅក្នុងសមាសភាគទី២ គឺការសិក្សាបំប៉នបន្ថែម។ អង្គការ ខេប ទទួលបន្ទុកបង្កើតកញ្ចប់ឯកសារមុខវិជ្ជាភាសារខ្មែ ដោយសហការជាមួយអង្គការដៃគូ VVOB ដែលទទួលបន្ទុកបង្កើតកញ្ចប់ឯកសារមុខវិជ្ជាគណិតវិទ្យា។ ក្រុមការងារគម្រោងបានគាំទ្រដល់នាយកដ្ឋានបឋម សិក្សា (PED) ដើម្បីចេញ សេចក្តីណែនាំប្រតិបត្តិលេខ១៣ ដែលណែនាំទៅដល់សាលាបឋមសិក្សា ក្នុងការអនុវត្ត លើកិច្ចគាំទ្រការងារបំប៉នបន្ថែម ដោយកំណត់យក៣ថ្ងៃព្រហស្បតិ៍ក្នុងមួយខែ បូករួមទាំងម៉ោង បង្រៀនបន្ថែម ដែលចាំបាច់ប្រើក្នុងអំឡុងម៉ោងបង្រៀនធម្មតា ម៉ោងសម្រាក និងកិច្ចការផ្ទះ។ យើងសន្មត់ជាទូទៅបានថា សិស្សទាំងអស់នឹងត្រូវការការគាំទ្របន្ថែមលើការសិក្សាមួយចំនួន នៅពេលពួកគេ វិលត្រឡប់ទៅសាលារៀនវិញ ដើម្បីស្រោចស្រង់ការសិក្សាដែលបានខកខាន។ នៅជំហានបន្ទាប់ អង្គការ ខេប និងអង្គការ VVOB បានកំណត់ ខ្លឹមសារកញ្ចប់ឯកសារសិក្សាបំប៉នបន្ថែម ដោយបន្ថែមសមត្ថភាពគោលលើ មុខវិជ្ជាភាសាខ្មែរ និងមុខវិជ្ជាគណិតវិទ្យា ដោយចាត់ទុកចំណេះទាំងនេះជាចំណេះដឹងគ្រឹះ និងចំណេះដឹងគោល ដែលសិស្សទាំងអស់ត្រូវចេះ ដើម្បីអាចរៀនទៅមុខទៀតបាន ហើយអង្គការទាំងពីរក៏គាំទ្រដល់ការ បង្កើត និងការចែកចាយនូវកញ្ចប់ឯកសារសិក្សាបំប៉នបន្ថែម តាមរយៈធម្យោបាយជាផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា រួមមានៈ តេឡេក្រាម (Telegram) និងវេទិកាសិក្សាតាមអេឡិចត្រូនិក (https://elearning.moeys.gov.kh/rean/) ។ ដោយសារតែសាលារៀននៅបន្តបិទ ក្រោយការផ្ទុះឡើងនូវព្រឹត្តិ ការណ៍ ២០កុម្ភៈ អង្គការ ខេប បានចាប់ផ្តើម ធ្វើការជាបន្ទាន់លើសមាសភាគផ្សេងទៀត ជាមួយវិទ្យាស្ថានបើក ទូលាយ (OI) ដែលជាអង្គការដៃគូ ដើម្បីលើកកម្ពស់ការទទួលបានការសិក្សា និងគុណភាពនៃធនធានសិក្សា ពីចម្ងាយ ដោយមាន (ទាំងសន្លឹកកិច្ចការ និងឌីជីថល)។ បច្ចុប្បន្ននេះ វិទ្យាស្ថានបើកទូលាយ និងអង្គការ ខេប បានកំពុងគាំទ្រដល់នាយកដ្ឋានបច្ចេកទេសរបស់ក្រសួងអប់រំ យុវជន និងកីឡាទាំងអស់ មានដូចជា (នាយក ដ្ឋានបឋមសិក្សា (PED) នាយកដ្ឋានអប់រំកុមារតូច (ECED) នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ (DGSE) នាយកដ្ឋានអប់រំពិសេស/វិទ្យាស្ថានជាតិអប់រំពិសេស(SED/NISE)) ដើម្បីកំណត់ និងរៀបចំសម្ភារៈសិក្សាពី ចម្ងាយ ដាក់បញ្ចូលទៅក្នុងវេទិការបស់ក្រសួងអប់រំ យុវជន និងកីឡា។ អង្គការ ខេប ក៏បានគាំទ្រដល់នាយកដ្ឋាន បចេ្ចកទេស ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់គុណភាពការសិក្សាតាមសន្លឹកកិច្ចការ និងសម្ភារៈសិក្សាបែបឌីជីថលនាពេលបច្ចុប្បន្ន និងទៅអនាគត។ អង្គការ ខេប ក៏កំពុងសម្របសម្រួលជាមួយ មជ្ឈមណ្ឌលសិក្សាពីចម្ងាយ និងឌីជីថលផងដែរ ដើម្បីធានាដល់សុខុដុមនីយកម្មលើកិច្ចខិតខំប្រឹងប្រែងទាំងមូល ក្នុងការលើកកម្ពស់លើការសិក្សាពីចម្ងាយតាមប្រព័ន្ធឌីជីថល។ គម្រោងរំពឹងថា នៅខែមិថុនា ឆ្នាំ២០២១ ធនធានសិក្សាពីចម្ងាយទាំងអស់សម្រាប់កម្រិតបឋម នឹងត្រូវបានរៀបចំរួចរាល់ ហើយអាចរកបាននៅក្នុងគេហ ទំព័ររបស់ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងឯកសារសិក្សាបន្ថែមនានា ដែលត្រូវបានក្រសួងអប់រំ យុវជន និងកីឡាអនុម័ត៕
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
42
មត្តេយ្យសិក្សា172
បឋមសិក្សា110
មធ្យមសិក្សា6
ឧត្តមសិក្សា120,831
សិស្សានុសិស្ស2,806
គ្រូបង្រៀន / នាយក1,496
ភាគីពាក់ព័ន្ធ