ព័ត៌មាន និងព្រឹត្តិការណ៍

វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និងទំនាក់ទំនង

Date : 2024-01-11
Facebook Twitter Google+ LinkedIn

ការគាំទ្របច្ចេកទេសអំពីវិធីសាស្ដ្រការបង្រៀននិងរៀនដល់សាលារៀនគោលដៅ គឺជាសកម្មភាពដ៏សំខាន់មួយរបស់គម្រោងកុមារកម្ពុជារីករាយដើម្បីធ្វើយ៉ាងណាឱ្យកុមារនៅតំបន់ដាច់ស្រយាលទទួលបានសេវាអប់រំល្អប្រសើរ។

 
 

ដោយទទួលបានការសហការពីមន្ទីរ-ការិយាល័យអប់រំយុវជន និងកីឡាខេត្ត-ស្រុកក្នុងខេត្តគោលដៅរបស់ខ្លួន គម្រោងកុមារកម្ពុជារីករាយបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និងទំនាក់ទំនង ដល់សាលារៀនគោលដៅទាំងអស់ដែលជាផ្នែកមួយអាចជួយសម្រួលកិច្ចការប្រចាំថ្ងៃរបស់នាយកនាយិកា និងលោកគ្រូអ្នកគ្រូក្នុងកិច្ចការសាលារៀន។

 

វគ្គបណ្តុះបណ្តាលនេះ ផ្តល់ឱ្យសិក្ខាកាមបានពង្រឹងសមត្ថភាពលើការប្រើប្រាស់កម្មវិធី  Microsoft Word, Microsoft Power Point និង Microsoft Excel ដោយមានការអនុវត្តផ្ទាល់។

 

ចំណេះដឹងទាក់ទងនឹងការប្រើប្រាស់ ICT ក្នុងវិស័យអប់រំ ជាការចូលរួមចំណែកដល់ការកែលម្អគុណភាពអប់រំប្រកបដោយបរិយាបន្ននិងមានការច្នៃប្រឌិតក្នុងការបង្រៀន និងរៀន ក៏ដូចជាបង្កើនការអភិវឌ្ឍជំនាញរបស់សិក្ខាកាមឱ្យកាន់តែប្រសើរឡើងសម្រាប់យុគសម័យឌីជីថល៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ