ព័ត៌មាន និងព្រឹត្តិការណ៍

គម្រោង ភាពជាអ្នកដឹកនាំ និងគ្រប់គ្រងសាលារៀន បានចាប់ផ្តើមដំណើរការនៅខេត្តក្រចេះ

Date : 2015-09-29
Facebook Twitter Google+ LinkedIn
គម្រោង ភាពជាអ្នកដឹកនាំ និងគ្រប់គ្រងសាលារៀន ដែលហៅកាត់ថា SML គឺជាគម្រោងថ្មីមួយដែលគាំទ្រថវិការដោយអង្គការឆាលហ្វាន និងប្រតិបត្តិដោយអង្គការ ខេប បានបើសិក្ខាសាលារបស់ខ្លួននៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងខេត្តក្រចេះ ដើម្បីធ្វើការបង្ហាញ និងផ្សព្វផ្សាយអំពីសកម្មភាព គោលបំណង វត្ថុបំណង វិធីសាស្រ្តបច្ចេកទេស ទិន្នផល រចនាសម្ព័ន្ធគ្រប់គ្រងគម្រោង ជាពិសេស សិក្ខាសាលានេះផ្តោតលើផ្នែកសំខាន់ៗចំនួនបួនគឺ៖ ទី១. ការលើកកម្ពស់បំណិនបច្ចេកទេសរបស់ក្រុមបំប៉ននិងពិនិត្យ​តាមដាន(DTMT) ដើម្បីផ្ដល់ការបំប៉នដល់នាយកសាលា ទី២. កែលម្អសមត្ថភាពនាយកសាលាតាមរយៈការកសាងសមត្ថភាព ទី៣. ការកែលម្អបរិស្ថានសាលាកុមាមេត្រីតាមរយៈការពង្រឹងសមត្ថភាពនាយកសាលានិងការផ្ដល់កញ្ចប់ជំនួយ និងទី៤. ការលើកកម្ពស់សមត្ថភាពគណៈកម្មការទ្រទ្រង់សាលា​ដើម្បីចូលរួមត្រួតពិនិត្យ និងគ្រប់គ្រងធនធាន។


អ្នកចូលរួមក្នុងសិក្ខាសាលា រួមមាន៖ មន្ទីរអប់រំ យុវជន និងកីឡា ការិយាល័យអប់រំ យុវជន និងកីឡា ប្រធានកម្រង នាយកសាលារៀន ប្រធានក្រុមបច្ចេកទេសគណៈកម្មការទ្រទ្រង់សាលារៀន ក្រុមប្រឹក្សាឃុំ អង្គការខេប និង អង្គការឆាលហ្វាន​កម្ពុជា។ អ្នកចូលរួមទាំងអស់បានសម្តែងនូវអារម្មណ៍ដ៏រីករាយក្នុងការចូលរួមរៀន និងទទួលនូវបទពិសោធន៍ថ្មីពីពីគម្រោង SML ដែលនឹងត្រូវអនុវត្តនៅក្នុងខេត្តក្រចេះ ដើម្បីលើកម្ពស់ការអប់រំនៅក្នុងតំបន់។
 


Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ