ព័ត៌មាន និងព្រឹត្តិការណ៍

វគ្គតម្រង់ទិសស្តីពី ផែនទីសិក្សា

Date : 2024-01-30
Facebook Twitter Google+ LinkedIn

យុទ្ធនាការគូសផែនទីសាលារៀន និងចុះឈ្មោះចូលរៀនដែលធ្វើឡើងនៅគ្រប់សាលារៀនគោលដៅដើម្បីកំណត់អាយុចូលរៀន និងកុមារងាយរងគ្រោះ ជាសកម្មភាពដ៏សំខាន់មួយរបស់គម្រោង។

 

ដើម្បីជួយឱ្យសាលារៀនគោលដៅរកឱ្យឃើញនូវកុមារដែលដល់វ័យសិក្សាត្រូវចូលរៀន គម្រោងងាយស្រួលរៀន(E2L) បានរៀបចំវគ្គតម្រង់ទិសមួយស្តីពី ផែនទីសិក្សា ដែលធ្វើឡើងនៅសាលាបឋមសិក្សាសម្បូរ ខេត្តក្រចេះ ដល់នាយក និងលោកគ្រូអ្នកគ្រូ។

 

លោក ម៉ុម ឡៃ ប្រធានគម្រោងងាយស្រួលរៀនខេត្តក្រចេះបានមានប្រសាសន៍ថា ``ការរៀបចំផែនទីសិក្សាតាមខ្នងផ្ទះ ជាយុទ្ធសាស្ត្រមួយអាចប្រមូលកុមារគ្រប់អាយុដែលជួបការលំបាកឱ្យទទួលបានការអប់រំទាន់ពេល។ គម្រោងមិនត្រឹមតែគាំទ្រដំណើរការអភិវឌ្ឍសាលារៀនប៉ុណ្ណោះទេ ថែមទាំងជួយពង្រឹងវិធីសាស្ដ្របង្រៀន និងរៀនក៏ដូចជាគាំទ្រផ្នែកបច្ចេកទេសក្នុងសាលារៀន``។

 

សរុបមក សាលារៀននីមួយៗត្រូវសហការជាមួយគណៈគ្រប់គ្រងសាលារៀនដើម្បីធ្វើបច្ចុប្បន្នភាពផែនទីសិក្សាបញ្ជាក់ខ្នងផ្ទះឱ្យបានច្បាស់លាស់ និងបង្ហាញទិន្នន័យព័ត៌មានចាំបាច់ដែលទាក់ទងនឹងកុមារក្រីក្រ កុមារពិការ កុមារកំព្រាអនាថា កុមារជនជាតិភាគតិច កុមារស្ថិតក្នុងគ្រួសារមានអំពើហិង្សា ពិសេសកុមារី កុមារាជួបការលំបាក៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ