ព័ត៌មាន និងព្រឹត្តិការណ៍
វគ្គបំប៉នគ្រូឧទេសស្តីពីការប្រមូលកុមារចូលរៀន
Date : 2016-10-12គម្រោង QLE Expansion ដែលប្រតិបត្តិដោយអង្គការ ខេប និងឧបត្ថម្ភគាំទ្រថវិកាដោយអង្គការ Save the Children ប្រតិបត្តិគម្រោងរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ ។ ថ្មីៗនេះ គម្រោងបានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការប្រមូលកុមារចូលរៀននៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅអង្គការ ខេប ខេត្តកំពង់ចាម ដោយមានសិក្ខាកាមចូលរួមចំនួន១៣រូប ដែលជាមន្ត្រីមន្ទីរអប់រំ យុវជន និងកីឡា ខេត្ត មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡា ស្រុក និងនាយក/រងសាលាមកពីខេត្តកំពង់ចាម និងត្បូងឃ្មុំ ។
សិក្ខាសាលានេះមានគោលបំណងពង្រឹងយន្តការអភិវឌ្ឍសាលារៀន រៀបចំបណ្តាញសាលារៀន រៀបចំសិ្ថតិអប់រំកម្រិតគ្រួសារ កម្រិតភូមិ និងកម្រិតសាលារៀន រៀបចំផែនទីសិក្សា និងធ្វើយុទ្ធនាការប្រមូលកុមារចូលរៀន ដើម្បីធ្វើយ៉ាងណាឱ្យការអភិវឌ្ឍការអប់រំកម្រិតមូលដ្ឋាននៅកម្ពុជាមានប្រសិទ្ធភាពខ្ពស់ ។
លោក អឿន បូរ៉ា មន្ត្រីអប់រំរបស់គម្រោង QLE Expansion បាននិយាយថា វគ្គបំប៉ននេះធ្វើឡើងដើម្បីឆ្លុះបញ្ចាំងទៅលើសកម្មភាពមួយចំនួនរបស់គម្រោង និងធ្វើបច្ចុប្បន្នភាពទិន្នន័យកុមារសម្រាប់ឆ្នាំសិក្សា ២០១៦-២០១៧ ជាពិសេស ផ្តល់វិធីសាស្រ្ត និងបច្ចេកទេសដល់សិក្ខាកាមសម្រាប់យកទៅបំប៉នបន្តដល់អ្នកពាក់ព័ន្ធសាលារៀននៅក្នុងស្រុក-ក្រុងចំនួន៨ គឺខេត្តកំពង់ចាមចំនួន ៧ស្រុក-ក្រុង និងខេត្តត្បូងឃ្មុំ ស្រុកមេមុត។
អ្នកដែលត្រូវបានបណ្តុះបណ្តាលបន្ត រួមមាន៖ នាយក/រងសាលា គ្រូ ក្រុមប្រឹក្សាឃុំ ប៉ូលីស ពេទ្យឃុំ គណៈកម្មាធិការទ្រទ្រង់សាលា មេភូមិ តំណាងមាតាបិតាសិស្ស និងតំណាងក្រុមប្រឹក្សាកុមារប្រចាំសាលាគោលដៅ ហើយការបណ្តុះបណ្តាលបន្តនេះធ្វើឡើងដើម្បីកសាងសមត្ថភាពអ្នកពាក់ព័ន្ធខាងលើមានភាពម្ចាស់ការក្នុងការអនុវត្ត តាមដាន និងវាយតម្លៃ ដើម្បីបង្កើនប្រសិទ្ធភាពសកម្មភាពសាលារៀន ។
ចំណុចវិជ្ជមានបន្ទាប់ពីគម្រោងបានអន្តរាគមន៍ សាលានៅក្នុងតំបន់គោលដៅមានការប្រែប្រួលគួរឱ្យកត់សំគាល់ដោយសារសាលាភាគច្រើនដែលទទួលបានការបណ្តុះបណ្តាលមានសមត្ថភាពក្តាប់បានចំនួនកុមារចូលរៀន ចំនួនប្រជាជន ចំនួនគ្រួសារ និងស្ថានភាពរស់នៅក្នុងភូមិសាស្រ្តសាលារៀនរបស់ពួកគេ។ នៅក្នុងឆ្នាំសិក្សា ២០១៥-២០១៦ គម្រោងបានចាប់ផ្តើមអនុវត្តសកម្មភាក្នុងដំណាក់កាលទី១ ដែលមានអ្នកទទួលផលពីគម្រោងប្រមាណជាង ១៧០០០នាក់ជាសិស្សសាលាបឋមសិក្សា ។ គម្រោងក៏បានជួយបណ្តុះបណ្តាលគ្រូពាក់នឹងវិធីសាស្រ្តបង្រៀនកុមារតូចពីអាយុ៣ឆ្នាំទៅ៥ឆ្នាំ ហើយកុមារទទួលផលប្រមាណជាង ៦៦០០នាក់នៅថ្នាក់មតេយ្យចំនួន២២ក្នុងចំណោម២៨ ។
ទោះបីជាមានការវិវត្តន៍ក៏ដោយ ការអនុវត្តរបស់សាលា និងអ្នកពាក់ព័ន្ធមួយចំនួននៅមានការខ្វះខាត រួមមាន៖ ការគ្រប់គ្រាន់ទិន្នន័យកុមារចូលរៀនមិនទាន់បានល្អ ដែលនេះជាមូលហេតុធ្វើឱ្យរាំងស្ទះដល់ការអភិវឌ្ឍការអប់រំកុមារ ។
ក្នុងរយៈពេលប្រតិបត្តិគម្រោងជាង១ឆ្នាំមកនេះ គម្រោង QLE Expansion បានពង្រឹងវិធីសាស្រ្តបង្រៀនស្តង់ដាអំណានពីថ្នាក់ទី១ ដល់ទី៣ ការរៀបចំកន្លែងអាននៅតាមផ្ទះ តាមភូមិ ដើម្បីបង្កើនទម្លាប់នៃការអាន និងការបំប៉នគ្រូមតេយ្យ ។ គម្រោងក៏បានរៀបចំផងដែរនូវព្រឹត្តិការណ៍សំខាន់មួយដែលសាលាទូទៅមិនបានអនុវត្ត គឺព្រឹត្តិការណ៍លើកកម្ពស់គណនេយ្យភាពសង្គមកម្រិតសាលារៀន និងក៏មានវគ្គបណ្តូះបណ្តាលផ្សេងៗទៀតផងដែរ រួមមាន៖ ការបណ្តុះបណ្តាលវិន័យបែបវិជ្ជមាន ការបណ្តុះបណ្តាលនាយកសាលាស្តីពីការកំណត់ប្រភេទកុមារពិការ ការបណ្តុះបណ្តាលគណៈកម្មាធិការទ្រទ្រង់សាលា (ក្រុមពន្លឿនទាំង១០) ដើម្បីពង្រឹងតួនាទី និងភារៈកិច្ចនៅក្នុងសាលារៀន ការរៀបចំឱ្យមានអ្នកបង្វឹកអំណានក្នុង និងក្រៅសាលាដើម្បីលើកស្ទួយអំណានថ្នាក់ដំបូង ជួយនាយកសាលា និងអ្នកពាក់ព័ន្ធក្នុងការរៀបចំផែនការអភិវឌ្ឍសាលារៀនផ្តោតលើផលជះសាលាកុមារមេត្រី និងជួយគាំទ្រ និងផ្តល់សម្ភារៈមួយចំនួនធំដើម្បីពង្រឹងសកម្មភាពដែលបានរៀបរាប់ខាងលើ ៕
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
42
មត្តេយ្យសិក្សា172
បឋមសិក្សា110
មធ្យមសិក្សា6
ឧត្តមសិក្សា120,831
សិស្សានុសិស្ស2,806
គ្រូបង្រៀន / នាយក1,496
ភាគីពាក់ព័ន្ធ