ព័ត៌មាន និងព្រឹត្តិការណ៍

សិក្ខាសាលាពិគ្រោះយោបល់លើកទី១

Date : 2020-06-16
Facebook Twitter Google+ LinkedIn Addthis

នេះជាសិក្ខាសាលាពិគ្រោះយោបល់លើកទីមួយរបស់គម្រោងអប់រំបំណិនជីវិតសម្រាប់កុមារី (LSLAG)  ដោយមានវត្ថុបំណង គឺដើម្បី៖ (ក) ដើម្បីប្រមូលធាតុចូលពីភាគីពាក់ព័ន្ធនូវចំណុចដែលត្រូវកែសម្រួលនៅក្នុងម៉ូឌុលបច្ចុប្បន្ន និង (ខ)​ សិក្សាពីការយល់ឃើញ និងសំណូមពរទាក់ទងនឹងខ្មែរបរិបទនីយកម្មម៉ូឌុលបច្ចុប្បន្ន។

 

គម្រោង​ LSLAG​ គឺជាគម្រោងមួយរបស់អង្គការ ខេប ដែលត្រូវបានរៀបចំ ឡើងដើម្បី (១) កសាងនូវជំនាញ និងប្រសិទ្ធភាពរបស់ក្មេងស្រីវ័យជំទង់ដើម្បីឱ្យពួកគាត់មានភាពជឿជាក់ ភាពឆ្លាតវៃ និងផែនការអនាគតរបស់ខ្លួន ព្រមទាំង (២) កសាង/ពង្រឹងប្រសិទ្ធភាពសម្រាប់កុមារីដើម្បីឱ្យពួកគាត់មានលទ្ធភាពឆ្លងកាត់ការវិវឌ្ឍន៍ប្រកបដោយជោគជ័យទាំងផ្នែករាងកាយ ប្រាជ្ញាស្មារតី និងសង្គមក្នុងពេលពួកគេក្នុងវ័យជំទង់ដែលមានទំនាក់ទំនងយ៉ាងសំខាន់សម្រាប់ភាពជោគជ័យនៅពេលពេញវ័យ។

 

គម្រោង LSLAG ដំណើរការបានរយៈពេល ២ឆ្នាំមកហើយ ចាប់ផ្តើមអនុវត្តនៅក្នុងឆ្នាំ១០១៨​ នៅក្នុងសាលារៀនចំនួន ២៣ នៅក្នុងខេត្តចំនួន ២ គឺខេត្តកំពង់ចាម (១៥សាលា) និងខេត្តត្បូងឃ្មុំ (៨សាលា)។ ម៉ូឌុលរបស់គម្រោងនេះមាន ៨ គឺ៖ ១) ខ្ញុំ និងបរិស្ថានរបស់ខ្ញុំ  ២) ខ្ញុំ និងរាងកាយរបស់ខ្ញុំ  ៣) ខ្ញុំ និងទំនាក់ទំនងរបស់ខ្ញុំ  ៤) ខ្ញុំ និងបំណងប្រាថ្នារបស់ខ្ញុំ  ៥) ខ្លូនឯង  ៦) ស្វ័យប្រសិទ្ធភាព  ៧) ភាពឆ្លាតវៃ  និង ៨) ភាពមានការងារធ្វើ។

 

ដោយសារគម្រោងនេះត្រូវបានគេរៀបចំ និងអនុវត្តជាសកលសម្រាប់លើកកម្ពស់ស្ថានភាពរបស់កុមារី វាជាការចាំបាច់ណាស់ដែលត្រូវធ្វើខ្មែរបរិបទនីយកម្មមេរៀនបំណិនជីវិតទាំង ៨ គឺ ១) ខ្មែរបរិបទនីយកម្មផែនការបង្រៀនរបស់អ្នកសម្របសម្រួល ២) ខ្មែរបរិបទនីយកម្មឯកសារជំនួយសម្រាប់សិស្សដែលត្រូវភ្ជាប់ជាមួយផែនការបង្រៀនរបស់អ្នកសម្របសម្រួល និង ៣) រៀបចំម៉ូឌុលឱ្យមានរបៀបរៀបរយ និងងាយស្រួលអាន។

 

សិក្ខាសិលាពិគ្រោះយោបល់នេះត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី ១៥-១៦ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំសាលារៀនជំនាន់ថ្មីក្នុងក្រុងកំពង់ចាម ដោយមានសិក្ខាកាមចំនួនប្រមាណជាង ៧០នាក់បានចូលរួម គឺជាគ្រូបង្រៀន និងនាយកនៅសាលាគោលដៅ ប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ មន្ត្រីការិយាល័យអប់រំបំណិនជីវិត អនុប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ​ ប្រធានការិយាល័យនៃនាយកដ្ឋានបឋមសិក្សា មន្ត្រីនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា ប្រធាន/អនុប្រធាន/មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុក រួមទាំងមន្ត្រី និងអ្នកហាត់ការងាររបស់អង្គការ ខេប។

 

ជាលទ្ធផល សិក្ខាកាមទាំងអស់បានពិនិត្យមើល និងកែសម្រួលឯកសារពីម៉ូឌុល ១ ដល់ម៉ូឌុល ៨ ដែលឯកសារនេះបកប្រែចេញពីភាសាអង់គ្លេស មានខុសអក្ខរាវិរុទ្ធ ពាក្យ ឃ្លា និងប្រយោគខ្លះពិបាកក្នុងការយល់។ សិក្ខាសាលាបានបែងចែកជាក្រុមតូចៗពិគ្រោះយោបល់គ្នា និងធ្វើបទបង្ហាញពីចំណុចកែលម្អក្នុងអត្ថបទសម្រាប់រៀបចំម៉ូឌុលឱ្យមានរបៀបរៀបរយ និងងាយស្រួលអាន។ ក្រោយធ្វើការកែសម្រួលនិងផ្ទៀងផ្ទាត់អត្ថន័យរយៈពេលពីរថ្ងៃនេះ ទាំងសិក្ខាកាមម្នាក់ៗ និងសិក្ខាសាលារួមគឺពិតជាមានលក្ខណៈសហការគ្នាដ៏រលូនល្អ ព្រមទាំងយកមតិយោបល់ និងសំណូមពរទៅអនុវត្តសកម្មភាពគម្រោង៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ