ព័ត៌មាន និងព្រឹត្តិការណ៍
កិច្ចប្រជុំប្រចាំឆ្នាំក្រុមការងារបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ឆ្នាំ២០២៥
Date : 2025-11-08
ខេត្តកំពត៖ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារ ICT របស់អង្គការ ខេប ក្រោមការសម្របសម្រួលរបស់លោក ស សុផាណាក់ អ្នកសម្របសម្រួលគម្រោង បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំដើម្បីត្រួតពិនិត្យការងារប្រចាំឆ្នាំ២០២៥ និងពង្រឹងការងារសហការរវាងផ្នែកសំខាន់ៗទាំង ៦ ក្នុងគោលដៅធានាប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន និងបង្កើនផលជះវិជ្ជមានដល់ការងារក្រុម ICT។
គោលបំណងស្នូលនៃកិច្ចប្រជុំ៖
- ការឆ្លុះបញ្ចាំងជាយុទ្ធសាស្ត្រ៖ វិភាគលើឧត្តមានុវត្តន៍ និងដោះស្រាយបញ្ហាប្រឈមដោយផ្អែកលើទិន្នន័យជាក់ស្តែង។
- ការពង្រឹងសមត្ថភាពស្ថាប័ន៖ កសាងទំនុកចិត្ត និងភាពស្អិតរមួតក្នុងក្រុមការងារ ដើម្បីប្រសិទ្ធភាពការងាររួម។
- ការតម្រង់ទិសអនាគត៖ វាយតម្លៃលទ្ធផលឆ្នាំ២០២៥ និងកំណត់ផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៦។
កិច្ចប្រជុំបានធ្វើបទបង្ហាញ និងពិភាក្សាលម្អិតទៅផ្នែកទាំង ៦ ដូខខាងក្រោម៖
ផ្នែកទី ១៖ ការធ្វើបច្ចុប្បន្នភាពគម្រោងការត្រៀមខ្លួនរបស់អាស៊ានដើម្បីទទួលយកបញ្ញាសិប្បនិម្មិត (AI Ready ASEAN) ដោយផ្តោតលើភាពជោគជ័យក្នុងការបណ្តុះបណ្តាលគ្រូបង្គោល (TOT) និងការអនុវត្តនៅសាលាគោលដៅចំនួន ៤០០ ទូទាំងប្រទេស។ គិតត្រឹមខែវិច្ឆិកា ២០២៥ មានអ្នកចូលរួមសិក្សាកម្មវិធី AI ចំនួនជាង ៨,០០០ នាក់ ហើយពួកគេក៏មានឱកាសសិក្សាបន្ថែមតាមរយៈគេហទំព័រ www.aiclassasean.org។ ក្រុមការងារ ICT អង្គការ ខេប បានកំណត់អត្តសញ្ញាណគម្លាតធំមួយរវាងចំនួនអ្នកចូលរួមបច្ចុប្បន្ន (៨,០០០នាក់) និងគោលដៅរំពឹងទុក (ប្រមាណជា ១៤០,០០០នាក់)។ ការកែសម្រួលខ្លឹមសារមេរៀន AI ឱ្យស្របតាមបរិបទ និងភាសាក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើនល្បឿននៃការទទួលយក និងការយល់ដឹងរបស់អ្នកសិក្សា។
ផ្នែកទី ២៖ ការធ្វើបច្ចុប្បន្នភាពគម្រោងលើកម្ពស់ការអប់រំឌីជីថលសម្រាប់សិស្សានុសិស្ស (IDEAL) គឺផ្តោតទៅលើវឌ្ឍនភាពនៃការសិក្សាតាមរយៈបច្ចេកវិទ្យា រួមមាន៖ លទ្ធផលតេស្តជាក់ស្តែងបានបង្ហាញថា ការប្រើប្រាស់ Tablet ជាមួយនឹងកម្មវិធីសិក្សាចំនួន ១០ (ដូចជា កម្មវិធីអានខ្មែរ, Quizizz, និងគណិតវិទ្យា ។ល។) បានរួមចំណែកដោយផ្ទាល់ក្នុងការធ្វើឱ្យលទ្ធផលនៃការអាន និងគណិតវិទ្យារបស់សិស្សមានភាពល្អប្រសើរជាងមុន។ តួយ៉ាងសាលាបឋមសិក្សាព្រៃស្ពឺ និងវិទ្យាល័យព្រែកស្ដីបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការបញ្ជូនគ្រូ ICT មកទទួលការបណ្តុះបណ្តាល ដែលធានាបាននូវនិរន្តរភាពនៃគម្រោង។
ផ្នែកទី ៣៖ ការធ្វើបច្ចុប្បន្នភាពការងារក្រុម IT គឺបានផ្តល់នូវការគាំទ្រលើដំណើរការទិញ និងដំឡើងបន្ទប់កុំព្យូទ័រ ប្រព័ន្ធអ៊ីនធឺណិត (WiFi/Hotspot) និងកាំមេរ៉ាសុវត្ថិភាពនៅសាលារៀនគោលដៅទាំង១២។ ក្រុមការងារ IT បានចូលរួមសិក្សាសម្រង់តម្លៃ និងការគ្រប់គ្រងបញ្ហាបច្ចេកទេស (ដូចជា ការជ្រើសរើស Laptop, PC និង Printer ជាដើម។ល។) ដើម្បីធានាថាការប្រើប្រាស់ឱ្យចំគោលដៅប្រកបដោយប្រសិទ្ធភាព។
ផ្នែកទី ៤៖ ប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង (Media & Communications (M&C)) បានបង្កើនចំនួនអ្នកតាមដាន និងការចូលមើលពីបច្ចុប្បន្នភាពគម្រោងអង្គការ ខេប ទាំងមូលតាមរយៈគេហទំព័រ Facebook, YouTube, LinkedIn, Telegram និង X ក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះស្ថាប័ន និងគម្រោង។ M&C មិនត្រឹមតែបង្កើតអត្ថបទ និងវីដេអូផ្សព្វផ្សាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបណ្តុះបណ្តាលជំនាញថតរូប និងវីដេអូដល់សិស្ស និងគ្រូនៅសាលាគោលដៅផងដែរ។
ផ្នែកទី ៥៖ ការតាមដាន និងវាយតម្លៃ (M&E) បានដើរតួនាទីស្នូលក្នុងការប្រមូល និងវិភាគទិន្នន័យស្តីពីលទ្ធផលសិក្សារបស់សិស្ស។ ទិន្នន័យគឺជាភស្តុតាងជាក់ស្តែងដែលគម្រោងប្រើប្រាស់ដើម្បីបង្ហាញពីផលជះជូនដល់សាលារៀន អ្នកពាក់ព័ន្ធ និងប្រើប្រាស់ដើម្បីកែលម្អការអនុវត្តការអប់រំឱ្យមានប្រសិទ្ធភាព និងប្រសើរជាងមុន។
ផ្នែកទី ៦៖ បច្ចុប្បន្នភាពហិរញ្ញវត្ថុ និងរដ្ឋបាលគម្រោង IDEAL មានតម្លាភាព និងគណនេយ្យភាព ដែលបានផ្តោតលើការអនុលោមតាមគោលនយោបាយហិរញ្ញវត្ថុយ៉ាងតឹងរ៉ឹងក្នុងការចំណាយលើសកម្មភាពគម្រោង (ការធ្វើដំណើរ, ការទិញសម្ភារៈ, វគ្គបណ្តុះបណ្តាល…។ល។)។ កិច្ចប្រជុំបានដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងរបាយការណ៍ចំណាយ ដើម្បីធានាថាគ្រប់ប្រតិបត្តិការទាំងអស់មានតម្លាភាព និងអាចត្រួតពិនិត្យបាន។
កិច្ចប្រជុំនេះមិនគ្រាន់តែជាការជួបជុំប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្កើតនូវ "គំរូនៃកិច្ចពិភាក្សាផ្អែកលើលទ្ធផល" ដែលផ្នែកទាំង ៦ នេះបានបង្ហាញថាពិតជាមានទំនាក់ទំនងគ្នាទៅវិញនៅមកក្នុងការអនុវត្តការងារឱ្យមានប្រសិទ្ធភាព ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង។
កិច្ចប្រជុំប្រចាំឆ្នាំ២០២៥ របស់ក្រុមការងារ ICT បានបង្ហាញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តរបស់សមាជិកក្រុមក្នុងការប្រើប្រាស់បច្ចេកវិទ្យាជាឧបករណ៍ស្នូលដើម្បីលើកកម្ពស់គុណភាពការងារក្នុងការផ្តល់សេវាគាំទ្រដល់គម្រោងអភិវឌ្ឍន៍របស់អង្គការ ខេប ទាំងមូលប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងចក្ខុវិស័យវែងឆ្ងាយសម្រាប់ឆ្នាំបន្តបន្ទាប់៕
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា
178
បឋមសិក្សា
207
មធ្យមសិក្សា
2
ឧត្តមសិក្សា
163,072
សិស្សានុសិស្ស
4,487
គ្រូបង្រៀន / នាយក
5,362
ភាគីពាក់ព័ន្ធ


