ព័ត៌មាន និងព្រឹត្តិការណ៍

វេទិកាអប់រំស្តីពីការប្រឹក្សាអាជីពតាមរយៈត្រីវិស័យ

Date : 2019-12-11
Facebook Twitter Google+ LinkedIn Addthis

គម្រោងសកម្មភាពយុវជនវ័យក្មេងនៅកម្ពុជា (ឃីឡា) បានរៀបចំវេទិកាអប់រំស្តីពីការប្រឹក្សាអាជីពតាមរយៈត្រីវិស័យ ដែលមានការចូលរួមពីលោកអនុប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តត្បូងឃ្មុំ និងប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកពញាក្រែក និងលោកនាយកវិទ្យាល័យ ពញាក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

 

កម្មវិធីនេះមានគោលបំណង៖ (១) ចែករំលែកចំណេះដឹងឱ្យកាន់តែទូលំទូលាយលើមុខរបរ ឬការងារដែលមាននៅក្នុងប្រទេសកម្ពុជា និង (២) ឱ្យសិស្សទទួលបានព័ត៌មានគ្រប់គ្រាន់ទាក់ទងនឹងការកំណត់គោលដៅ ស្វែងយល់អំពីគ្រឹស្ថានសិក្សា ប្រភេទការងារ ជាពិសេសវីដេអូមុខរបរ។

 

កម្មវិធីនេះសម្របសម្រួលដោយយុវជនស្មគ្រ័ចិត្តរបស់គម្រោងសកម្មភាពយុវជនវ័យក្មេងនៅកម្ពុជា។ ជាលទ្ធផល មានសិស្សចូលប្រើប្រាស់កម្មវិធីត្រីវិស័យប្រមាណជា ៥០០ ទៅ ៧០០នាក់។ យុវជនស្ម័គ្របានបង្កើតសកម្មភាពកំសាន្ត ដូចជា៖ ការសំណួរចម្លើយ (ទាក់ទងនឹងការប្រើប្រាស់កម្មវិធីត្រីវិស័យ) និងល្បែងឆ្លុះបញ្ចាំងដទៃទៀត។ គម្រោងនេះប្រតិបត្តិដោយអង្គការ ខេប ក្រោមការឧបត្ថម្ភពីអង្គការអ៊ុកទ្រី អូស្រ្តាលី​៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ