ព័ត៌មាន និងព្រឹត្តិការណ៍

គម្រោងកុមារកម្ពុជារីករាយ​ (HCC) បានផ្តល់សាប៊ូដុំ និងផ្ទាំងផ្សព្វផ្សាយដល់សិស្ស ៧០៨នាក់

Date : 2020-05-01
Facebook Twitter Google+ LinkedIn Addthis

គម្រោងកុមារកម្ពុជារីករាយ (HCC) បានរៀបចំចែកសាប៊ូ និងខិតប័ណ្ណផ្សព្វផ្សាយស្តីពីការបញ្ឈប់ការរីករាលដាលមេរោគកូវីដ១៩ និងកម្មវិធី (Apps) ជូនដល់សិស្សសាលាគោលដៅ ដើម្បីជួយទប់ស្កាត់ការរាតត្បាតពីមេរោគកូវីដ១៩ ដោយស្វែងយល់ពីរបៀបលាងដៃឱ្យបានញឹកញាប់។ ជាពិសេសក្នុងអំឡុងពេលសាលារៀនកំពុងបិទទ្វារ សិស្សទាំងអស់អាចស្វ័យសិក្សានៅផ្ទះដោយខ្លួនឯងបានតាមរយៈកម្មវិធី “អានខ្មែរៈ bit.ly/ann_khmer”, “កម្មវិធីសរសេរខ្មែរៈ bit.ly/sorse_khmer”, “កម្មវិធីសៀវភៅឆ្លាតៈ (Android: bit.ly/kapekh_smartbooks, ឫ IOS: bit.ly/khmer_smartbooks” និង “កម្មវិធីរឿងអប់រំៈ bit.ly/roeungobrom”។ គម្រោងបានអញ្ជើញមេភូមិ គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សមួយចំនួន និងតំណាងសិស្សមកទទួលសម្ភារៈខាងលើ។

 

លោក ឌុច ឡេក ជានាយកសាលាបឋមសិក្សាហាន់ជ័យ បានមានប្រសាសន៍ថា “ខ្ញុំសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ម្ចាស់ជំនួយគម្រោងកុមារកម្ពុជារីករាយ (HCC) ដែលបានបន្តយកចិត្តទុកដាក់ដល់សិស្សសាលារបស់ខ្ញុំ ក៏ដូចជាសាលាដទៃទៀតក្នុងអំឡុងពេលមានមេរោគកូវីត១៩ កំពុងរាតត្បាតពាសពេញពិភពលោក។ គម្រោង HCC បានផ្ដល់សាប៊ូលាងដៃ ដោយសិស្សម្នាក់ទទួលបាន ២ដុំ និងខិតប័ណ្ណផ្សព្វផ្សាយមួយផ្ទាំង ដល់សិស្សសរុបចំនួន ៧០៨នាក់។ ជាក់ស្តែង ទោះបីជាសាលារៀនបិទទ្វារក៏ដោយ លោកគ្រូអ្នកគ្រូនៅតែប្រជុំគ្នារាល់សប្តាហ៍ និងចែកវេនគ្នាចុះតាមផ្ទះសិស្ស ដើម្បីសម្របសម្រួលការរៀនសូត្ររបស់ពួកគាត់ និងផ្តល់ព័ត៌មានអំពីការរៀនសូត្រតាមប្រព័ន្ធទូរសព្ទ ទូរទស្សន៍ និងកម្មវិធីសូសវែរ (Apps) របស់អង្គការ ខេប សម្រាប់ពង្រឹងអំណានថ្នាក់ដំបូងឱ្យប្រសើរឡើង គឺពីថ្នាក់ទី១ ដល់ទី៣”។

 

ដូច្នេះ គម្រោងកុមារកម្ពុជារីករាយនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យអ្នកទទួលផលទទួលបានការយល់ដឹងពីអនាម័យដៃស្អាត ការពារមេរោគកូរ៉ូណា (កូវីដ១៩) និងសិក្សានៅផ្ទះបានងាយស្រួល។ គម្រោង HCC ត្រូវបានឧបត្ថម្ភគាំទ្រដោយមូលនិធិ Kinchan Stiftung។

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ