ព័ត៌មាន និងព្រឹត្តិការណ៍

លទ្ធផលតេស្តដំណាក់កាល

Date : 2020-04-28
Facebook Twitter Google+ LinkedIn Addthis

ការធ្វើតេស្តដំណាក់កាលជាយន្តកានៃការវាយតម្លៃដំណើរការការរៀន និងបង្រៀន ដោយផ្អែកលើការបង្រៀនតាមសៀវភៅស្ដង់ដាអំណាន និងការធ្វើតេស្តបែបផ្លូវការដើម្បីកំណត់អត្តសញ្ញាណសិស្សដែលមានតម្រូវការរៀនបន្ថែម។ ទិន្នន័យខាងក្រោមគឺជាលទ្ធផលដែលគម្រោងទាំង៤របស់អង្គការ ខេប បានធ្វើតេស្តដំណាក់កាល រួមមាន៖ គម្រោងសាលារៀនជំនាន់ថ្មី (NGS), គម្រោងកុមារកម្ពុជារីករាយ (HCC), គម្រោងបង្កើនភាពងាយស្រួលចូលសាលារៀនតាមរយៈការគាំទ្រពីសហគមន៍ (REACH III/រីក៣) និងគម្រោងវិធីសាស្រ្តសរុបដើម្បីពង្រឹងអំណានសម្រាប់កុមារ (ត្រាក់/TRAC III)។

 

សៀវភៅស្ដង់ដាអំណានត្រូវបានរៀបចំផ្តុំមេរៀន និងតេស្តជាដំណាក់កាលដែលមានរយៈពេលចន្លោះពី ២ ទៅ ៥ សប្តាហ៍។ ក្នុងអំឡុងពេលនិងនៅចុងបញ្ចប់នៃដំណាក់កាលនីមួយៗ សិស្សនឹងត្រូវធ្វើតេស្តដំណាក់កាលនោះ ដោយផ្អែកលើស្ដង់ដារតេស្តដែលមានក្នុងសៀវភៅស្ដង់ដារអំណានតាមកម្រិតថ្នាក់ពីថ្នាក់ទី១ដល់ថ្នាក់៣។ បន្ទាប់ពីការធ្វើតេស្តដំណាក់កាល គ្រូអាចកំណត់សិស្សមានតម្រូវការរៀនបន្ថែម និងមេរៀនឬចំណុចដែលគេជួបការលំបាក ដើម្បីជួយពួកគេឱ្យបានទាន់ពេលវេលាតាមរយៈលទ្ធផលតេស្តដំណាក់នីមួយៗ ហើយក៏អាចចែករំលែកលទ្ធផលទៅកាន់មាតាបិតាសិស្ស ដើម្បីជួយខ្ចីសម្ភារៈអំណានជួយកូននៅផ្ទះផងដែរ។

 

ជាទូទៅ ការរំពឹងទុករបស់អ្នកគ្រូ/លោកគ្រូដែលអនុវត្តតាមសៀវភៅស្តង់ដាអំណានថាអាចនឹងជួយចំនួនសិស្សដែលមានតម្រូវការរៀនបន្ថែម “ខ្សោយ” ឱ្យថយចុះពីមួយដំណាក់ទៅមួយដំណាក់ ដោយនៅទីបំផុតសិស្សតិចជាង ១០% ប៉ុណ្ណោះដែលកំពុងតែជួបការលំបាកក្នុងការអានភាសាខ្មែរតាមកម្រិតថ្នាក់នីមួយៗ។ (សូមមើលទិន្នន័យលម្អិតតាមតំណភ្ជាប់ៈ http://kapekh.org/en/what-we-do/35/?pro_id=28)

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ