ព័ត៌មាន និងព្រឹត្តិការណ៍

សិក្ខាសាលាតម្រង់ទិសអំពីតួនាទី និងការទទួលខុសត្រូវ ដល់ក្រុមប្រឹក្សាភិបាលសាលារៀនជំនាន់ថ្មី

Date : 2020-10-17
Facebook Twitter Google+ LinkedIn Addthis

កម្មវិធីសាលារៀនជំនាន់ថ្មី បានរៀបចំសិក្ខាសាលាតម្រង់ទិសអំពីតួនាទី និងការទទួលខុសត្រូវ ដល់ក្រុមប្រឹក្សាភិបាលសាលារៀនជំនាន់ថ្មីថ្នាក់រាជធានី ខេត្ត ដែលអញ្ចើញមកពី រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម និងខេត្តស្វាយរៀង ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២០ នៅទីក្រុងភ្នំពេញ។ សិក្ខាសាលានេះផ្ដោតលើខ្លឹមសារសំខាន់ៗដូចជា៖

 

1. ការបង្ហាញទូទៅអំពីសាវតាសាលារៀនជំនាន់ថ្មី ការធ្វើតេស្តដំបូងអំពីការយល់ដឹងកម្មវិធីសាលារៀនជំនាន់ថ្មី និងការទស្សនាវីដេអូផ្សព្វផ្សាយសាលារៀនជំនាន់ថ្មីដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។

 

2. ការបង្ហាញបញ្ញត្តិសំខាន់ៗ នៃកម្មវិធីសាលារៀនជំនាន់ថ្មី ដូចជា សាលារៀនជម្រើស ស្ដង់ដាអតិបរមា និងការអប់រំបែបសតវត្សរ៍ទី២១។

 

3. ការបង្ហាញពីគោលការណ៍ស្នូលកម្មវិធីសាលារៀនជំនាន់ថ្មី រួមមាន (១) ស្វ័យភាពប្រតិបត្តិការ (២) គណនេយ្យភាពតឹងរ៉ឹង (៣) ស្ដង់ដាវិជ្ជាជីវៈខ្ពស់ (៤) ប្រព័ន្ធវាយតម្លៃទទួលស្គាល់គុណភាព និង (៥) ក្របខ័ណ្ឌបែងចែកធនធានប្រកបដោយសនិទានភាព។

 

4. ការបង្ហាញពីវិធីសាស្រ្តគរុកោសល្យក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី ផ្ដោតលើទ្រឹស្ដីការសិក្សាបែបស្ថាបនានិយម ដែលមានបរិស្ថានគាំទ្រពីធាតុផ្សេងៗទៀតដូចជា (១) អភិបាលកិច្ចល្អ (២) បណ្ណាល័យសតវត្សរ៍ទី២១ (៣) សហគមន៍សិក្សាវិជ្ជាជីវៈគ្រូ (៤) ការរចនាថ្នាក់រៀន និងសម្ភារៈសិក្សា (៥) បច្ចេកវិទ្យា និង (៦) ប្រព័ន្ធប្រឹក្សាគរុកោសល្យ។

 

5. កត្ដាវាស់វែងកម្មវិធីសាលារៀនជំនាន់ថ្មី រួមមាន (១) ការវាយតម្លៃទទួលស្គាល់គុណភាពសាលាថ្នាក់ជាតិមាន ២៤លក្ខណៈវិនិច្ឆ័យ (២) ការទទួលស្គាល់គុណភាពថ្នាក់អន្តរជាតិមាន៥លក្ខណៈវិនិច្ឆ័យ (៣) សូចនាកររាយការណ៍ទៅក្រសួងអប់រំ យុវជន និងកីឡាមានចំនួន២០ (៤) សិស្សត្រូវបន្តរៀនដល់កម្រិតឧត្ដមសិក្សាលើសពី៨០% (៥) លទ្ធផលប្រឡងបាក់ឌុបត្រូវខ្ពស់ជាងមធ្យមភាគថ្នាក់ជាតិ (៦) លទ្ធផលសិក្សាផ្ដោតលើការកាត់បន្ថយការបោះបង់ឱ្យនៅទាបបំផុត និងការឡើងថ្នាក់កម្រិតខ្ពស់ (៧) សិស្សត្រូវបង្កើតកម្រងស្នាដៃដូចជាការទទួលបាន មេដាយ ពានរង្វាន់ វិញ្ញាបនបត្រចូលរួម ក្នុងការប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិ និង (៨) លើកកម្ពស់សមធម៌សង្គមដែលសិស្សក្រីក្រនឹងមិនតម្រូវឱ្យបង់វិភាគទានស្ម័គ្រចិត្តចូលរៀននោះទេ។

 

6. ការបង្ហាញពីខ្លឹមសារស្នូលក្នុងឯកសារគោលការណ៍ណែនាំប្រតិបត្តិកម្មវិធីសាលារៀនជំនាន់ថ្មី រួមមាន (១) ការជ្រើសរើសសាលារៀន (២) ការអនុញ្ញាតទទួលសិស្សចុះឈ្មោះចូលរៀន (៣) តួនាទី និងភារកិច្ចក្រុមប្រឹក្សាភិបាល (៤) នីតិវិធីទទួលស្គាល់គុណភាពអប់រំ (៥) ស្តង់ដារំពឹងទុកសម្រាប់ការបំពេញភារកិច្ច (៦) ស្វ័យភាពប្រតិបត្តិការ (៧) ការជ្រើសរើសបុគ្គលិក (៨) ការបែងចែកធនធាន (៩) ការអភិវឌ្ឍគ្រូបង្រៀន (១០) ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន (១១) មូលនិធិសមធម៌សង្គម (១២) ការគាំទ្រពីមាតាបិតាសិស្ស និង (១៣) ការរៀបចំរដ្ឋបាល ហិរញ្ញវត្ថុ។

 

7. ការបង្ហាញពីតួនាទីសំខាន់ៗរបស់ក្រុមប្រឹក្សាភិបាលថ្នាក់រាជធានី ខេត្ត ដែលរួមមាន (១) ពិនិត្យ និងអនុម័តសំណើថវិកាចំណាយប្រចាំខែរបស់សាលារៀន (២) ជ្រើសរើសគ្រូបង្រៀននៅថ្នាក់មូលដ្ឋាន និងរៀបចំលិខិតតែងតាំងឱ្យបុគ្គលិកនៅសាលារៀនជំនាន់ថ្មី (៣) ត្រួតពិនិត្យសូចនាករដំណើរការ និង (៤) ជ្រើសតាំងបេក្ខភាពសាលារៀនជំនាន់ថ្មី ដាក់ជូនក្រុមប្រឹក្សាភិបាលថ្នាក់ជាតិពិនិត្យ និងអនុម័តទទួលស្គាល់ ឬបដិសេធ ជាសាលារៀនសមស្របសម្រាប់ធ្វើការវិនិយោគ។

 

#NGS #kapeprojects

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

7

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ