ព័ត៌មាន និងព្រឹត្តិការណ៍

វគ្គបណ្តុះបណ្តាលស្តីពីកម្មវិធីបំណិនជីវិត

Date : 2019-05-08
Facebook Twitter Google+ LinkedIn Addthis

គម្រោងសហសាលាកម្ពុជា (USC) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីកម្មវិធីបំណិតជីវិត រួមមាន៖ ការដំស្លរ ជាងកំបោ ការដំាបន្លែ និងការតម្រង់ទិសអំពីការពង្រឹងភារកិច្ចទទួលខុសត្រូវរបស់គ្រូទីប្រឹក្សាកុមារី នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩។ វគ្គបណ្តុះបណ្តាលនេះបានរៀបចំសកម្មភាពពិភាក្សាក្រុមអំពីដំណើរការអប់រំ និងបញ្ហាប្រឈមចំពោះកុមារី និងរកដំណោះស្រាយសមស្រប ដើម្បីបញ្ជាសគ្រោះថ្នាក់ផ្សេងៗ ជាពិសេសបញ្ហាដែលពួកគាត់ជួបប្រទះអំឡុងពេលអនុវត្តកម្មវិធី។ សិក្ខាកាមចូលរួមគឺជាគ្រូដែលអញ្ជើញមកពីសាលាគោលដៅទាំង៤ ដូចជា៖ សាលាបឋមសិក្សា ឡំ សាលាបឋមសិក្សា ប៉ក់ធំ សាលាបឋមសិក្សា សោមធំ និងសាលាបឋមសិក្សា ផ្លរ នៅក្នុងស្រុកអូយ៉ាដាវ ខេត្តរតនៈគិរី។ គម្រោងនេះមានគោលបំណងអភិវឌ្ឍគំរូកម្មវិធីសាលាកុមារមេត្រី ដែលមាន៦សមាសភាគ និងផ្តោតរួមទាំងគុណភាពអប់រំ ការអប់រំបញ្ចូលគ្នា និងមានការចូលរួមពីអ្នកពាក់ព័ន្ធសាលារៀន ដើម្បីធានាឱ្យមានកការផ្លាស់ប្តូរនូវការសិក្សាពីកម្រិតសាលាមត្តេយ្យសិក្សាឆ្លងទៅសាលាបឋមសិក្សា។

 

កម្មវិធីនេះត្រូវបានគាំទ្រថវិកាដោយមូលនិធិ ឃីនចាន់ ស្ទីហ្វធុង ប្រទេសអាឡឺម៉ង់ និងបានប្រតិបត្តិការដោយអង្គការ ខេប។

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ