បច្ចុប្បន្នភាពគម្រោង

សហគមន៍នេសាទបង្កើតការងារជាសេដ្ឋកិច្ចវិលជុំនៅបឹងទន្លេសាបភាគខាងលិច តំបន់១​ (FOSTER)

សេចក្តីសង្ខេប៖

ខណៈពេលដែលបឹងទន្លេសាប (TS) គឺជាបឹងកំពូលមួយក្នុងចំណោមបឹងធំទាំងបួននៅលើពិភពលោក និងរួមចំណែកដល់ផលិតកម្មទឹកសាបភាគច្រើនរបស់ប្រទេសកម្ពុជា បឹង និងអាងនេះកំពុងបង្កើនសម្ពាធពីការគំរាមកំហែងជាច្រើនរួមទាំងការប្រែប្រួលអាកាសធាតុ (CC)។ ការនេសាទលើសកម្រិតនៃជលផល និងការចាប់សត្វព្រៃ ការទន្ទ្រាន និងការកាប់ព្រៃឈើ និងការកសាងទំនប់វារីអគ្គិសនី។ ដោយសារសហគមន៍ដែលកំពុងតែរស់នៅតំបង់ភាគខាងលិចនៃបឹងទន្លេសាប (TS) នៃតំបន់បម្រុងអាងទន្លេសាប (TSBR) ពឹងផ្អែកយ៉ាងខ្លាំងលើទឹកបឹង និងធនធានដែលពាក់ព័ន្ធ។ ការគំរាមកំហែងទាំងនេះបានកំពុងរួមចំណែកធ្វើឪ្យមានភាពក្រីក្រកាន់តែខ្ពស់ អសន្តិសុខស្បៀង និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាននៅក្នុងតំបន់។ ធានាឱ្យមានលទ្ធភាពទទួលបានការអប់រំនៅតែជាបញ្ហាប្រឈមដ៏ចម្បងមួយ។

 

ជិតបីភាគបីនៃកុមារដែលមានអាយុចន្លោះពី 5 ទៅ 17 ឆ្នាំនៅក្នុង TSBR មិនត្រូវបានចុះឈ្មោះចូលរៀននៅសាលាទេ ដោយ 32% នៃកុមារដែលបានចុះឈ្មោះទាំងនេះបានរាយការណ៍ថាមានហានិភ័យនៃការបោះបង់ការសិក្សាដោយសារតែខ្វះជំនួយផ្នែកហិរញ្ញវត្ថុ ការលំបាកក្នុងការសិក្សា ឬកង្វះការដឹកជញ្ជូន។ កុមារនៅក្នុង TSBR មានកម្រិតក្នុងការទទួលបានសេវាអប់រំកុមារតូចប្រកបដោយគុណភាព (ECE) ដោយមានតែមួយភាគបីប៉ុណ្ណោះដែលបានចូលរៀននៅមត្តេយ្យសិក្សា។ ដោយសារអវត្ដមាននៃសាលារដ្ឋាភិបាលហើយមានមិនគ្រប់គ្រាន់ មានអ្នកស្ម័គ្រចិត្ដក្នុងសហគមន៍ជាច្រើនបានដំណើរការសាលារៀនតាមសហគមន៍ដោយប្រើប្រាស់ធនធានសហគមន៍ និងថវិការបស់ឃុំសង្កាត់ ទោះជាយ៉ាងណាក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេមិនគ្រប់គ្រាន់ និងកង្វះគុណវុឌ្ឍិនៃការបង្រៀនធ្វើឱ្យពួកគេមិនមានសិទ្ធិទទួលបានការគាំទ្រពីរដ្ឋាភិបាល។ លទ្ធភាពទទួលបានទឹកស្អាត និងអនាម័យក៏មានកម្រិតដែរ យោងទៅតាមការស្ទង់មតិថ្មីៗនេះ ពីរភាគបីនៃគ្រួសារនៅក្នុងតំបន់ TSBR នៅតែបរិភោគទឹកពីប្រភពដែលមិនមានសុវត្ថិភាព ហើយមានតែ 30% នៃគ្រួសារនៅក្នុងតំបន់បានចម្រុះទឹកមុនពេលបរិភោគ។ ការទទួលបានប្រព័ន្ធអនាម័យតាមសម័យទំនើបនៅមានកម្រិត 59% នៃ HHs មិនប្រើប្រាស់បង្គន់ និង 24% ទៀតប្រើប្រាស់បង្គន់ដែលបញ្ចេញកាកសំណល់ដោយផ្ទាល់នៅកន្លែងហើយបង្ហូរចូលទៅក្នុងបឹងទន្លេសាប។ ស្ថានភាពកាន់តែអាក្រក់ទៅៗក្នុងចំណោមភូមិបណ្តែតទឹក និងវាលទំនាបលិចទឹក ដែលបង្គន់អនាម័យជាប់នឹងផ្ទះបណ្តែតទឹក បញ្ចេញកាកសំណល់ និងលាមកដោយផ្ទាល់ទៅក្នុងបឹងទន្លេសាប។ ប្រការនេះបាននាំឱ្យមានការរីករាលដាលនៃជម្ងឺឆ្លងតាមទឹក និងស្ថានភាពរ៉ាំរ៉ៃនៃការរលាកពោះវៀន ដែលនាំឱ្យកុមារក្រិននៅក្នុងសហគមន៍ភូមិបណ្តែតទឹក។ ការនេសាទត្រីនៅក្នុង TS បានធ្លាក់ចុះយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការនេសាទហួសកម្រិត និងការផ្លាស់ប្តូរលំនាំលំហូរទឹកទន្លេដែលបណ្តាលមកពីការបម្រែមប្រួលអាកាសធាតុ និងការសាងសង់ទំនប់ ក្នុងចំណោមនោះ ធ្វើឱ្យកាន់តែធ្ងន់ធ្ងរដល់ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចនៃការនេសាទរបស់ប្រជាសហគមន៍នេសាទនៃ TSBR ខាងកើត និងបញ្ជាក់ពីតម្រូវការបន្ទាន់សម្រាប់ យុទ្ធសាស្ត្រចិញ្ចឹមជីវិតជំនួសដែលអាចបង្កើតប្រាក់ចំណូល និងកាត់បន្ថយភាពតានតឹងលើធនធានជលផល។ ភាពងាយរងគ្រោះត្រូវបានកើនឡើងដោយគ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃដែលរួមបញ្ចូលទាំងការបម្រែបម្រួលអាកាសធាតុ ហើយដោយសារការរាតត្បាតនៃជម្ងឺ Covid 19 បានបង្កើនភាពអត់ការងារធ្វើ ការបាត់បង់ប្រាក់ចំណូល និងការធ្វើចំណាកស្រុកត្រឡប់មកស្រុកវិញ ការកើនឡើងហានិភ័យនៃការជំពាក់បំណុល ការកាត់បន្ថយ និងការផ្លាស់ទីលំនៅក្នុងចំណោមសហគមន៍នេសាទក្នុងតំបន់។ TSBR មានសក្ដានុពលទេសចរណ៍ធម្មជាតិដ៏ធំសម្បើម ប៉ុន្តែវិស័យនេះស្ថិតក្នុងការអភិវឌ្ឍន៍ ដោយខ្វះខាតហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងសេវាកម្មបដិសណ្ឋារកិច្ច ហើយមិនមានលក្ខណៈពិសេសខ្ពស់នៅក្នុងគោលនយោបាយសាធារណៈជាតិ ឬអាទិភាពហិរញ្ញវត្ថុនោះទេ។ កសិកម្ម អនុផលព្រៃឈើ និងការកែច្នៃត្រី គឺជាផ្លូវបង្កើតប្រាក់ចំណូលផ្សេងទៀតនៅក្នុងតំបន់គោលដៅ ប៉ុន្តែសហគមន៍ខ្វះជំនាញសម្រាប់ធ្វើឪ្យការងារមួយនេះប្រព្រឹត្តិទៅបាន និងខ្វះទីផ្សារ និងការគ្រប់គ្រងអាជីវកម្ម។ លទ្ធភាពទទួលបានថាមពលដែលអាចទទួលយកបាននៅតែជាឧបសគ្គចម្បងចំពោះផលិតភាព ដោយមួយភាគបីនៃ HHs នៅតែជាបណ្តាញអគ្គិសនី ជាមួយកម្រិតនៃការទទួលឱកាសសម្រាប់ការអភិវឌ្ឍន៍សហគ្រាស និងសេវាកម្មដែលមិនមែនជាបឋម។

 

វត្ថុបំណង៖

  • វត្ថុបំណងរួម៖  ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងភាពធន់របស់សហគមន៍នេសាទនៅតំបន់បឹងទន្លេសាប។
  • វត្ថុបំណងជាក់លាក់៖ ដើម្បីកែលម្អជីវភាពរស់នៅប្រកបដោយនិរន្តរភាព និងបង្កើនលទ្ធភាពទទួលបាន សេវាសំខាន់ៗ (ទឹកស្អាត អនាម័យ និងការអប់រំ) សម្រាប់សហគមន៍នេសាទនៅតំបន់បឹងទន្លេសាប និងកាត់បន្ថយផលប៉ះពាល់បរិស្ថាននៅតំបន់បឹងទន្លេសាបក្នុង  រយៈពេលវែង។

 

សកម្មភាពសំខាន់ៗ៖

លទ្ធផល៖ ២.១ ការវាយតម្លៃជាមូលដ្ឋាននៃស្ថានភាពអប់រំ និងការគូសផែនទីសិក្សាតាមសាលារៀននៅក្នុងតំបន់គោលដៅដែលអនុវត្តគម្រោង

សកម្មភាព៖ 2.1.1 ធ្វើការវាយតម្លៃការអប់រំ និងការគូសផែនទីសិក្សាតាមសាលារៀននៃតំបន់គោលដៅ

សកម្មភាព៖ 2.1.2 ធ្វើការពិនិត្យតម្រូវការពិសេសនៅក្នុងសាលាគោលដៅដើម្បីកំណត់អត្តសញ្ញាណរបស់កុមារដែលមានតម្រូវការសិក្សាផ្នែករាងកាយ និងផ្លូវចិត្ត

លទ្ធផល៖ ២.២ កុមារ និងយុវជនត្រូវបានគាំទ្រដោយការអប់រំរួមបញ្ចូល ដែលពួកគេអាចស្វែងរកបាន និងចូលរៀនបាន

សកម្មភាព៖ ២.២.១ អនុវត្តកម្មវិធីផ្តល់អាហារពេលព្រឹកដល់សាលានៅតាមសាលាគោលដៅ

សកម្មភាព៖ 2.2.2 ផ្តល់ដំណោះស្រាយដឹកជញ្ជូនប្រកបដោយនិរន្តរភាព ដើម្បីកែលម្អលទ្ធភាពចូលរៀនរបស់កុមារ

សកម្មភាព៖ 2.2.3 ផ្តល់ជំនួយអាហារូបករណ៍ដល់ក្មេងស្រី និងក្មេងប្រុសដែលខ្វះខាត

សកម្មភាព៖ ២.២.៤ អនុវត្ត និងកម្មវិធីសិក្សាបន្ថែមពហុភាសានៅក្នុងសាលា ដែលសមស្របនឹងវប្បធម៌ និងតម្រូវការរបស់កុមារ

សកម្មភាព៖ 2.2.5 បង្កើតសេវាចូលរៀនឡើងវិញសម្រាប់កុមារដែលនៅក្រៅសាលា

សកម្មភាព៖ 2.2.6 អនុវត្តកម្មវិធីសិក្សាពន្លឿនសម្រាប់កុមារដែលមានអាយុលើស

សកម្មភាព៖ ២.២.៧ អនុវត្តការអប់រំក្រៅប្រព័ន្ធសម្រាប់សិស្សដែលមានតម្រូវការពិសេស

សកម្មភាព៖ ២.២.៨ អនុវត្តការបង្រៀនបំណិនជីវិតក្នុងសាលា

 

លទ្ធផល៖ 2.3 សាលាមត្តេយ្យសហគមន៍ សាលាបឋមសិក្សា និងអនុវិទ្យាល័យ ដែលត្រូវបានគាំទ្រដើម្បីបំពេញតាមស្តង់ដារជាតិ និងបង្កើនសមត្ថភាពរបស់ពួកគេក្នុងការកែលម្អការអប់រំដំបូង ទប់ស្កាត់ការបោះបង់ការសិក្សា និងអនុញ្ញាតឱ្យមានការផ្លាស់ប្តូរ។

សកម្មភាព៖ 2.3.1 ជួសជុលឡើងវិញ/សាងសង់សាលាបឋមសិក្សា និងសាលាមត្តេយ្យសហគមន៍តាមស្តង់ដារសាសាកុមារមេត្រី

សកម្មភាព៖ ២.៣.២ ជ្រើសរើស និងផ្តល់គ្រូមត្តេយ្យសហគមន៍ ជាមួយនឹងការបណ្តុះបណ្តាល

សកម្មភាព៖ 2.3.3 គាំទ្រសាលាមត្តេយ្យសហគមន៍ ដើម្បីបំពេញតាមស្តង់ដារគុណវុឌ្ឍិជាតិ

សកម្មភាព៖ 2.3.4 ផ្តល់វគ្គបណ្តុះបណ្តាលការត្រៀមខ្លួនរួចជាស្រេចសម្រាប់គ្រូមត្តេយ្យសិក្សា និងបឋមសិក្សា

សកម្មភាព៖ ២.៣.៥ ផ្តល់ការបណ្តុះបណ្តាល និងជំនួយបច្ចេកទេសលើវិធីសាស្រ្តសិក្សាពីចម្ងាយ និងយុទ្ធសាស្ត្រអប់រំក្រៅប្រព័ន្ធសម្រាប់គ្រូបឋមសិក្សា

សកម្មភាព៖ 2.3.6 បង្រៀនអាណាព្យាបាល និងCBO លើជំនាញមាតាបិតាដែលមានការឆ្លើយតប និងវិជ្ជមានសម្រាប់ការតស៊ូមតិសម្រាប់តម្រូវការនៃការអប់រំរបស់កុមារ

សកម្មភាព៖ 2.3.7 ធ្វើសិក្ខាសាលារវាងការគ្រប់គ្រងសាលារៀន អ្នកថែទាំ និងអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំផែនការសាលារៀនប្រចាំឆ្នាំសម្រាប់ការរក្សារបស់សិស្ស

សកម្មភាព៖ 2.3.8 ធ្វើសវនកម្មទៅលើគណនីភាពសង្គមរបស់សាលារៀន និងបង្កើតផែនការគាំទ្រសាលាជាមួយក្រុម

សកម្មភាព៖ 2.3.9 អនុវត្តប្រព័ន្ធព្រមាន (EWS) នៅក្នុងសាលាគោលដៅសម្រាប់កុមារដែលបោះបង់ការសិក្សា

 

ក្រុមគោលដៅ៖

កសហគមន៍ដែលរស់នៅភូមិបណ្តែតទឹកនៅភាគខាងលិចនៃតំបន់ព្រៃលិចទឹក TS នៃតំបន់បម្រុងបឹងទន្លេសាប (TSBR)។

 

តំបន់គោលដៅ៖

ខេត្តគោលដៅមានចំនួន៣ រួមមាន៖ បាត់ដំបង បន្ទាយមានជ័យ និងសៀមរាប។

 

សាលារៀនគោលដៅ៖

សាលារៀនគោលដៅទាំងអស់មានចំនួន ៤៨សាលានៅក្នុងខេត្តទាំងបី ដែលចំនួន១៦ គឺជាសាលាមត្តេយ្យសិក្សា និងមត្តេយ្យសហគមន៍ ចំនួន២០គឺជាសាលាបឋមសិក្សា និងចំនួន១២សាលាទៀតគឺជាអនុវិទ្យាល័យ។

 

កាលបរិច្ឆេទចាប់ផ្តើមគម្រោង៖ 

ថ្ងៃទី ០១ ខែមករា ឆ្នាំ២០២២

កាលបរិច្ឆេទបញ្ចប់គម្រោង៖ 

ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៤

 

ដៃគូអង្គការសហការ រួមមាន៖

FACT AEA WCS SMP BSDA KAPE OEC CDPO WETLAND WORKS TS 1001 CEPA MAADS/PAVILLION CACC OKRA Solar Oxfam

 

ឧបត្ថម្ភគាំទ្រហិរញ្ញប្បទានដោយ៖

សហភាពអ៊ឺរ៉ុប

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ