ថ្នាក់ដឹកនាំអង្គការ ខេប

លោក ប៊ាន ចាន់នី

អ្នកសម្របសម្រួលមធ្យមសិក្សា​ សាលារៀនជំនាន់ថ្មី

លោក ប៊ាន ចាន់នី កើតនៅថ្ងៃទី២​ ខែឧសភា ឆ្នាំ១៩៨៣​ នៅភូមិ​ក្រឡាពាស ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។ បច្ចុប្បន្ន លោក​រស់នៅភូមិ ព្រៃទទឺង ឃុំ លំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។

 

មុនឆ្នាំ២០១៤ លោក​គឺជាអតីតបុគ្គលិកបម្រើការងារនៅអង្គការ ខេបខេត្តកំពង់ចាម។ ដោយសារ​ភាព​ចាំបាច់ និង​តម្រូវ​ការពង្រឹងបន្ថែម​លើសមត្ថភាព​​ លោក​បាន​ប្តូរការងារ​មក​ធ្វើការ​នៅ​ភ្នំពេញ​ដើម្បីរៀន​សូត្របន្ថែមលើផ្នែកគម្រោង និង​ការងារបច្ចេក​ទេស​មួយចំនួនទៀត​អស់រយៈពេល​៣ឆ្នាំ។ ក្នុងរយៈពេល៣ឆ្នាំ​នោះលោក​បាន​សិក្សារៀន​សូត្រជាច្រើនទៅលើផ្នែកគម្រោង​ និងបច្ចេកទេសទាក់​ទនងនិង​ការអប់រំ ភាពជាអ្នកដឹកនាំ​ សម្របសម្រួល ឬសិក្ខាសាលា​ជាដើម។ ក្នុងឆ្នាំ២០១៥លោកបានចូលរួមវគ្គ យុទ្ធសាស្រ្តក្នុ​ង​ការគ្រប់​គ្រងការ​ងារស្ថាប័ន​នៅប្រទេសអ៊ីតាលី និងក្នុងឆ្នាំ២០១៧ លោក​បានចូល​រួមវគ្គសិក្ខាសាលាស្តីពីការគ្រប់គ្រង​គម្រោង​ជាមួយ​ស្ថាប័ន CNV នៅក្នុងប្រទេសហូឡងដ៍ និងសិក្ខាសាលា​ជាច្រើនទៀតក្នុងប្រទេស និងតំបន់អាស៊ីទាក់ទងនិងការងា​រគ្រប់គ្រង​នេះ។ ក្នុងឆ្នាំ២០១៧ មកទល់នឹងបច្ចុប្បន្ន​លោកបានត្រ​ឡប់មកបម្រើ​ការជា​ជាមួយ​អង្គការ​ខេបវិញក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី ហើយកាន់តួនាទី​ជាអ្នក​អប់រំអ្នកសម្រប​សម្រួលផ្នែក​មធ្យមសិក្សា។ ក្នុង​ការងារជាអ្នក​សម្រប សម្រួលលោកបានធ្វើការងារជាច្រើនជាមួយភាគីសាលារៀន ថ្នាក់ក្រសួង និងដៃគូរសហការនានាទាំងសាលា​ប័ន​រដ្ឋ​នងឯកជន​ក្នុងការ​សហការធ្វើការងារលើវិស័យអប់រំ ហើយលោក​បានលទ្ធលទ្ធផលល្អៗជាច្រើន ជាពិសេសនៅក្នុងមុខតំណែងជាអ្នកសម្របសម្រួលមធ្យមសិក្សានៃគម្រោងសាលារៀនជំនាន់ថ្មី។

 

កម្រិតវប្បធម៌ៈ បរិញ្ញាបត្រផ្នែកគ្រប់គ្រងទូទៅ 

លេខទូរសព្ទដៃៈ

 

០១២ ២៩​ ៤២ ២១

០៩៦ ៣១ ៣៦ ៨៦៦
អ៊ីមែលៈ Channy.bean@kapekh.org

បណ្តាញសង្គមៈ

 

 

FB: https://www.facebook.com/channy.bean

LinkedIn: https://www.linkedin.com/in/channy-bean-channy-27b0899b/

YouTube: www.youtube.com/@beanchanny9584
តេឡេក្រាមៈ Channy Bean 
ប្រព័ន្ធស្កាយៈ Bean.channy2

 

 

 

ការលះបង់របស់អ្នកទាំងអស់គ្នាគឺជាប្រយោជន៍ដ៏ធំធេងសម្រាប់កុមារកម្ពុជា។

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ