ឱកាសការងារជាមួយអង្គការ ខេប

សេចក្ដីជូនដំណឹងស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃសម្ភារបច្ចេកវិទ្យា (ម៉ាស៊ីនបញ្ចាំងស្លាយ និងថេបប្លែត)

Facebook Twitter Google+ LinkedIn

អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប) សូមជម្រាបជូនដំណឹងដល់ក្រុមហ៊ុន​ក្នុងស្រុកទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា៖គម្រោងការអប់រំដើម្បីបង្កើនលទ្ធភាពការងារដល់យុវជននៅកម្ពុជា/អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា  នឹងដាក់ឱ្យចូលរួមដេញថ្លៃជាសាធារណៈដើម្បីជ្រើសរើសក្រុមហ៊ុន ឬអាជីវករ  និងអ្នកទទួលផ្គត់ផ្គង់  ដើម្បីផ្គត់ផ្គង់សម្ភារបច្ចេកវិទ្យា រួមមាន៖  (ម៉ាស៊ីនបញ្ចាំងស្លាយ ចំនួន៖ ១៦គ្រឿង)  និង  (ថេបប្លែត ចំនួន៖ ៤០គ្រឿង) សម្រាប់គម្រោង ការអប់រំដើម្បីបង្កើនលទ្ធភាពការងារដល់យុវជននៅកម្ពុជាឆ្នាំសិក្សា២០២៥-២០២៦ នេះ។

 

ក្រុមហ៊ុន ឬអាជីវករ និងអ្នកទទួលផ្គត់ផ្គង់ ​សម្ភារព័ត៌មានវិទ្យា ទាំងអស់ដែលមានប្រភពតែមួយអាចដាក់សំណើដេញថ្លៃបានតែមួយគត់​ ក្នុងករណីពិនិត្យឃើញថា៖ ក្រុមហ៊ុន ឬអាជីវករ និងអ្នកទទួលផ្គត់ផ្គង់​ សម្ភារព័ត៌មានវិទ្យា ដែលបានចូលរួមធ្វើការ   ដេញថ្លៃជាក្រុមហ៊ុនមានសម្ព័ន្ធភាពជាមួយ ឬប្រភពតែមួយ នឹងត្រូវបដិសេធដោយស្វ័យប្រវត្តិ។​ 

ក្រុមហ៊ុន ឬអាជីវករ និងអ្នកទទួលផ្គត់ផ្គង់​ សម្ភារព័ត៌មានវិទ្យា ដែលមានចំណាប់អារម្មណ៍ សូមធ្វើការទាក់ទងមកអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា ដើម្បី​សាកសួរព័ត៌មានអំពីការចូលរួមដេញថ្លៃ និងនិតិវិធីនៃសេចក្តីណែនាំការចូលរួមដេញថ្លៃមានដូចខាងក្រោម៖

  • ការទទួលពាក្យ​ មានឯកសារភ្ជាប់បញ្ជាក់លក្ខណៈសម្បត្តិរបស់អ្នកចូលរួមដេញថ្លៃនិងពាក្យសុំចូលរួមដេញថ្លៃ ឯកសារសម្រង់តម្លៃ ចាប់ពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦​ រហូតដល់ថ្ងៃទី០៥​ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៥:០០នាទី ល្ងាចជាកំហិត។
  • ការបើកកញ្ចប់ដេញថ្លៃធ្វើដោយផ្ទាល់នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៩:៣០នាទី ព្រឹកនៅបន្ទប់ប្រជុំរបស់អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប) ក្នុងបរិវេណ (សាលាគរុកោសល្យ និង វិក្រឹតការ ខេត្ត កំពង់ចាម) ភូមិទី៦ សង្កាត់ វាលវង់ ក្រុង កំពង់ចាម ខេត្ត កំពង់ចាម។  
  • រាល់ឯកសារសម្រង់តម្លៃ និងពាក្យសុំចូលរួមការដេញថ្លៃទាំងអស់ ត្រូវច្រកក្នុងស្រោមបិទជិត ដោយមានចុះហត្ថលេខា និងបោះត្រារបស់ក្រុមហ៊ុន ឬម្ចាស់អាជីវកម្ម នៅលើស្រោមសំបុត្រ រួចបញ្ជូនមកការិយាល័យអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប) ដែលមានអាសយដ្ឋាន​​ខាងលើ។  រាល់ឯកសារសម្រង់តម្លៃដេញថ្លៃទាំងអស់  ត្រូវគិតជាប្រាក់រៀលបញ្ចូលពន្ធអាករលើតម្លៃបន្ថែម ១០% ទៅតាមមុខសម្ភារព័ត៌មានវិទ្យានីមួយៗ ហើយហាមដាច់ខាតមិនអនុញ្ញាតឱ្យដាក់ផ្ញើមកតាមរយៈសារអេឡិចត្រូនិច (អ៊ីមែល តេឡេក្រាម WhatsApp.....) ឡើយ។ រាល់ឯកសារសម្រង់តម្លៃ និងពាក្យសុំចូលរួមការដេញថ្លៃទាំងអស់ ដែលមិនបានដាក់ជូនមកការិយាល័យរបស់អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា ទាន់ពេលវេលាទេ ត្រូវចាត់ទុកជាអាសាបង់ និងទុកជានិរាករណ៍។
  • អ្នកចូលរួមដេញថ្លៃទាំងអស់ត្រូវអញ្ជើញមកចូលរួមប្រជុំស្ដាប់ការបើកកញ្ចប់ដេញថ្លៃឱ្យទាន់ពេលវេលា។ ប្រសិនបើអ្នកដេញថ្លៃណាដែលមានសិទ្ធិចូលរួមហើយ តែមិនបានចូលរួមប្រជុំបើកសម្រង់តម្លៃ​ទាន់ពេលវេលា ឬក៏អវត្តមានក្នុង (រយៈពេល ១៥នាទី) ឯកសារដាក់ដេញថ្លៃនោះមិនអនុញ្ញាតដាក់បញ្ចូលក្នុងការបើកឡើយ។
  • ចំពោះអ្នកចូលរួមប្រជុំការបើកបញ្ចប់ឯកសារដេញថ្លៃទាំងអស់ ដែលជាអ្នកមកតំណាងក្រុមហ៊ុន ឬអាជីវករ និងអ្នកផ្គត់ផ្គង់ ត្រូវមានលិខិតផ្ទេរសិទ្ធិ ដែលមានចុះហត្ថលេខាត្រឹមត្រូវពីប្រធានក្រុមហ៊ុន ឬម្ចាស់អាជីវកម្ម។ 

 

ព័ត៌មានផ្សេងៗសូមទំនាក់ទំនង៖ 

ការិយាល័យកណ្តាលអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប )

អាសយដ្ឋាន           ៖        ក្នុងបរិវេណសាលាគរុកោសល្យ និងវិក្រឹតការ ខេត្ត កំពង់ចាម

ឈ្មោះ                    ៖        ឈួន សារ៉ាន  ជាប្រធានរដ្ឋបាល និងធនធានមនុស្ស

ទូរសព្ទ                   ៖        ០១២ ៧៥២ ៥៥៣, ០៩៦ ៤៦៤ ៧៧៧៧, ០៩៧ ៦៩៨ ៨៤៨៤

អ៊ីមែល (To)           ៖        saran@kapekh.org

 ចម្លងជូន (CC)       ៖  vanna@kapekh.org​​sambath@kapekh.org​, titona@kapekh.org,  sarith@kapekh.orgthan.sreyvy@kapekh.orgsokhea.mai@kapekh.org, veasna@kapekh.org

 

សម្រាប់ព័ត៌មានបន្ថែម សូមពិនិត្យមើលឯកសារខាងក្រោម៖

Announcement Bidding LCD Projector and Tablet 

Specification LCD Projector and Tablet for BMZ-EYE Project

-ពាក្យសុំចូលរួមដេញថ្លៃការផ្គត់ផ្គង់សម្ភារព័ត៌មានវិទ្យាគម្រោង BMZ-EYE

សេចក្តីណែនាំ និងឯកសារភ្ជាប់បញ្ជាក់លក្ខណៈសម្បត្តិរបស់ចូលរួមអ្នកដេញថ្លៃ

                                     

​​​​​​​​​​​​​​​​​​​​​

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ