Jobs with KAPE
សេចក្ដីជូនដំណឹងស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃសម្ភារបច្ចេកវិទ្យា (ម៉ាស៊ីនបញ្ចាំងស្លាយ និងថេបប្លែត)
អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប) សូមជម្រាបជូនដំណឹងដល់ក្រុមហ៊ុនក្នុងស្រុកទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា៖គម្រោងការអប់រំដើម្បីបង្កើនលទ្ធភាពការងារដល់យុវជននៅកម្ពុជា/អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា នឹងដាក់ឱ្យចូលរួមដេញថ្លៃជាសាធារណៈដើម្បីជ្រើសរើសក្រុមហ៊ុន ឬអាជីវករ និងអ្នកទទួលផ្គត់ផ្គង់ ដើម្បីផ្គត់ផ្គង់សម្ភារបច្ចេកវិទ្យា រួមមាន៖ (ម៉ាស៊ីនបញ្ចាំងស្លាយ ចំនួន៖ ១៦គ្រឿង) និង (ថេបប្លែត ចំនួន៖ ៤០គ្រឿង) សម្រាប់គម្រោង ការអប់រំដើម្បីបង្កើនលទ្ធភាពការងារដល់យុវជននៅកម្ពុជាឆ្នាំសិក្សា២០២៥-២០២៦ នេះ។
ក្រុមហ៊ុន ឬអាជីវករ និងអ្នកទទួលផ្គត់ផ្គង់ សម្ភារព័ត៌មានវិទ្យា ទាំងអស់ដែលមានប្រភពតែមួយអាចដាក់សំណើដេញថ្លៃបានតែមួយគត់ ក្នុងករណីពិនិត្យឃើញថា៖ ក្រុមហ៊ុន ឬអាជីវករ និងអ្នកទទួលផ្គត់ផ្គង់ សម្ភារព័ត៌មានវិទ្យា ដែលបានចូលរួមធ្វើការ ដេញថ្លៃជាក្រុមហ៊ុនមានសម្ព័ន្ធភាពជាមួយ ឬប្រភពតែមួយ នឹងត្រូវបដិសេធដោយស្វ័យប្រវត្តិ។
ក្រុមហ៊ុន ឬអាជីវករ និងអ្នកទទួលផ្គត់ផ្គង់ សម្ភារព័ត៌មានវិទ្យា ដែលមានចំណាប់អារម្មណ៍ សូមធ្វើការទាក់ទងមកអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា ដើម្បីសាកសួរព័ត៌មានអំពីការចូលរួមដេញថ្លៃ និងនិតិវិធីនៃសេចក្តីណែនាំការចូលរួមដេញថ្លៃមានដូចខាងក្រោម៖
- ការទទួលពាក្យ មានឯកសារភ្ជាប់បញ្ជាក់លក្ខណៈសម្បត្តិរបស់អ្នកចូលរួមដេញថ្លៃនិងពាក្យសុំចូលរួមដេញថ្លៃ ឯកសារសម្រង់តម្លៃ ចាប់ពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៥:០០នាទី ល្ងាចជាកំហិត។
- ការបើកកញ្ចប់ដេញថ្លៃធ្វើដោយផ្ទាល់នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៩:៣០នាទី ព្រឹកនៅបន្ទប់ប្រជុំរបស់អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប) ក្នុងបរិវេណ (សាលាគរុកោសល្យ និង វិក្រឹតការ ខេត្ត កំពង់ចាម) ភូមិទី៦ សង្កាត់ វាលវង់ ក្រុង កំពង់ចាម ខេត្ត កំពង់ចាម។
- រាល់ឯកសារសម្រង់តម្លៃ និងពាក្យសុំចូលរួមការដេញថ្លៃទាំងអស់ ត្រូវច្រកក្នុងស្រោមបិទជិត ដោយមានចុះហត្ថលេខា និងបោះត្រារបស់ក្រុមហ៊ុន ឬម្ចាស់អាជីវកម្ម នៅលើស្រោមសំបុត្រ រួចបញ្ជូនមកការិយាល័យអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប) ដែលមានអាសយដ្ឋានខាងលើ។ រាល់ឯកសារសម្រង់តម្លៃដេញថ្លៃទាំងអស់ ត្រូវគិតជាប្រាក់រៀលបញ្ចូលពន្ធអាករលើតម្លៃបន្ថែម ១០% ទៅតាមមុខសម្ភារព័ត៌មានវិទ្យានីមួយៗ ហើយហាមដាច់ខាតមិនអនុញ្ញាតឱ្យដាក់ផ្ញើមកតាមរយៈសារអេឡិចត្រូនិច (អ៊ីមែល តេឡេក្រាម WhatsApp.....) ឡើយ។ រាល់ឯកសារសម្រង់តម្លៃ និងពាក្យសុំចូលរួមការដេញថ្លៃទាំងអស់ ដែលមិនបានដាក់ជូនមកការិយាល័យរបស់អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា ទាន់ពេលវេលាទេ ត្រូវចាត់ទុកជាអាសាបង់ និងទុកជានិរាករណ៍។
- អ្នកចូលរួមដេញថ្លៃទាំងអស់ត្រូវអញ្ជើញមកចូលរួមប្រជុំស្ដាប់ការបើកកញ្ចប់ដេញថ្លៃឱ្យទាន់ពេលវេលា។ ប្រសិនបើអ្នកដេញថ្លៃណាដែលមានសិទ្ធិចូលរួមហើយ តែមិនបានចូលរួមប្រជុំបើកសម្រង់តម្លៃទាន់ពេលវេលា ឬក៏អវត្តមានក្នុង (រយៈពេល ១៥នាទី) ឯកសារដាក់ដេញថ្លៃនោះមិនអនុញ្ញាតដាក់បញ្ចូលក្នុងការបើកឡើយ។
- ចំពោះអ្នកចូលរួមប្រជុំការបើកបញ្ចប់ឯកសារដេញថ្លៃទាំងអស់ ដែលជាអ្នកមកតំណាងក្រុមហ៊ុន ឬអាជីវករ និងអ្នកផ្គត់ផ្គង់ ត្រូវមានលិខិតផ្ទេរសិទ្ធិ ដែលមានចុះហត្ថលេខាត្រឹមត្រូវពីប្រធានក្រុមហ៊ុន ឬម្ចាស់អាជីវកម្ម។
ព័ត៌មានផ្សេងៗសូមទំនាក់ទំនង៖
ការិយាល័យកណ្តាលអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប )
អាសយដ្ឋាន ៖ ក្នុងបរិវេណសាលាគរុកោសល្យ និងវិក្រឹតការ ខេត្ត កំពង់ចាម
ឈ្មោះ ៖ ឈួន សារ៉ាន ជាប្រធានរដ្ឋបាល និងធនធានមនុស្ស
ទូរសព្ទ ៖ ០១២ ៧៥២ ៥៥៣, ០៩៦ ៤៦៤ ៧៧៧៧, ០៩៧ ៦៩៨ ៨៤៨៤
អ៊ីមែល (To) ៖ saran@kapekh.org
ចម្លងជូន (CC) ៖ vanna@kapekh.org, sambath@kapekh.org, titona@kapekh.org, sarith@kapekh.org, than.sreyvy@kapekh.org, sokhea.mai@kapekh.org, veasna@kapekh.org
សម្រាប់ព័ត៌មានបន្ថែម សូមពិនិត្យមើលឯកសារខាងក្រោម៖
- Announcement Bidding LCD Projector and Tablet
- Specification LCD Projector and Tablet for BMZ-EYE Project
-ពាក្យសុំចូលរួមដេញថ្លៃការផ្គត់ផ្គង់សម្ភារព័ត៌មានវិទ្យាគម្រោង BMZ-EYE
- សេចក្តីណែនាំ និងឯកសារភ្ជាប់បញ្ជាក់លក្ខណៈសម្បត្តិរបស់ចូលរួមអ្នកដេញថ្លៃ
117
Preschool(s)
178
Primary Schools
207
High Schools
2
Higher Education Institutions
163,072
Students
4,487
Teachers/Directors
5,362
Stakeholders


