News & Events

ទីប្រឹក្សាអង្គការអប់រំកុមារទស្សនកិច្ចសិក្សានៅសាលាបឋមសិក្សាវត្តតូប

Date : 2023-08-14
Facebook Twitter Google+ LinkedIn

គម្រោងសម្ពន្ឋភាពដើម្បីការអភិវឌ្ឍប្រកបដោយចេរភាពនិងការគាំទ្រសំឡេង ដើម្បីសមធម៌សង្គម (CO-SAVED) បានរៀបចំទទួលដំណើរទស្សនកិច្ចសិក្សាទីប្រឹក្សាអង្គការអប់រំកុមារ (EAC)នៅសាលាបឋមសិក្សាវត្តតូបដែលស្ថិតនៅក្នុងខេត្តកំពត។

 

ដំណើរទស្សនកិច្ចនេះ ប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ ក្នុងគោលបំណងសិក្សាស្វែងពីដំណើរការគាំទ្រដល់កុមារក្រៅសាលារៀនតាមរយៈការអន្តរាគមន៍របស់គម្រោងដែលបានអនុវត្តសកម្មភាពក្នុងសាលារៀនគោលដៅរបស់ខ្លួន និងជួបសំណេះសំណាលជាមួយដៃគូអភិវឌ្ឍស្វែងយល់ពីផលជះនៃកម្មកម្មវិធី និងនិរន្តរភាព។

 

ទីប្រឹក្សាអង្គការអប់រំកុមារបានជួបសំណេះសំណាលជាមួយអាណាព្យាបាលសិស្ស គណៈកម្មាការគ្រប់គ្រងសាលារៀន នាយកសាលា ប្រធានការិយាល័យអប់រំយុវជន និងកីឡាស្រុក និងបុគ្គលិកអង្គការខេប ដែលបានយកចិត្តទុកដាក់ និងជួយគាំទ្រដល់កុមារក្រៅសាលារៀន ព្រមទាំងផ្តល់អាហារូបករណ៍, សម្ភារសិក្សា(In-kind)និងសកម្មភាពអន្តរាគមន៍នានា។ 

 

តួយ៉ាង គម្រោងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងាររបស់រដ្ឋាភិបាល  និងអង្គការដៃគូជាច្រើន ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍន៍សាលារៀននៅក្នុងសហគមន៍។ ទន្ទឹមនឹងនោះ លោក ផល សុវណ្ណធី អ្នកឯកទេសគុណភាពអប់រំអង្គការខេប បានចែករំលែកពីសកម្មភាពគម្រោងដែលអនុវត្តក្នុងសាលារៀនគោលដៅរួមមាន៖ ការកសាងសមត្ថភាពគ្រូបង្រៀន ការតាមដានលទ្ធផលនៃការបោះបង់ការសិក្សារបស់សិស្ស និងការវិលត្រលប់មកសាលារៀនវិញតាមរយៈការអន្តរាគមន៍ពីកម្មវិធី និងការឆ្លើយតបទាន់ពេលដល់សិស្សានុសិស្សបន្ទាប់ពីជំងឺកូវីដ-១៩ ជាពិសេសការគាំទ្រដល់សិស្សយឺតតាមរយៈកញ្ចប់ឯកសារបំប៉នបន្ថែម។

 

គម្រោងសម្ពន្ឋភាពដើម្បីការអភិវឌ្ឍប្រកបដោយចេរភាពនិងការគាំទ្រសំឡេង ដើម្បីសមធម៌សង្គម (CO-SAVED) ប្រតិបត្តិដោយអង្គការខេប ទទួលបានហិរញ្ញប្បទានពីសហភាពអឺរ៉ុប និងអង្គការ Aide et Action ដែលកំពុងអនុវត្តសកម្មភាពនៅតំបន់ឆ្នេរដើម្បីប្រែក្លាយមានជីវភាពរស់រវើកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋានប្រកបដោយចេរភាព ដោយពង្រឹងការផ្តល់សេវាកម្មអប់រំដែលជាការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ៕

42

Preschool(s)

172

Primary Schools

110

High Schools

6

Higher Education Institutions

120,831

Students

2,806

Teachers/Directors

1,496

Stakeholders