Jobs with KAPE

សេចក្ដីជូនដំណឹងស្តីពី ការចូលរូមដេញថ្លៃផ្គត់ផ្គង់ស្បៀងអាហារ

Facebook Twitter Google+ LinkedIn

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរូមដេញថ្លៃផ្គត់ផ្គង់ស្បៀងអាហារសម្រាប់គ្រួសារក្រីក្រជួបការលំបាកក្នុងតំបន់គោលដៅដែលគាំទ្រដោយ គម្រោង BMZ/REACH

 

          អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប ) សូមជម្រាបជូនដំណឹងដល់ក្រុមហ៊ុន និងអាជីវករ​ក្នុងស្រុកទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវ ឬមានការធានាត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា៖ អង្គការនឹងដាក់ឱ្យដេញថ្លៃជាសាធារណៈដើម្បីជ្រើសរើសក្រុមហ៊ុន ឬអាជីវករ ក្នុងផ្គត់ផ្គង់ស្បៀងអាហារសម្រាប់គ្រួសារក្រីក្រជួបការលំបាកក្នុងតំបន់គោលដៅ ដែលគាំទ្រដោយគម្រោង BMZ/REACH ដែលមាននៅ (​ខេត្ត កំពង់ឆ្នាំង មានចំនួន៖ ១៨សាលា), (ខេត្ត ពោធិ៍សាត់ មានចំនួន៖ ០៤សាលា), (ខេត្ត ស្វាយរៀងមានចំនួន៖ ១៨សាលា) និង (ខេត្ត ព្រៃវែង មានចំនួន៖ ៤សាលា)។

 

​​​          ក្រុមហ៊ុន ឬអាជីវករ ដែលមានចំណាប់អារម្មណ៍ សូមធ្វើការទាក់ទងមកអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា ដើម្បី​ទទួលពាក្យសុំចូលរួមដេញថ្លៃ ដែលមានអសយដ្ឋាន ស្ថិតនៅក្នុងបរិវេណ សាលាគរុកោសល្យ និងវិក្រឹតការ ខេត្ត កំពង់ចាម ផ្លូវជាតិលេខ៧ (ចាស់) ភូមិទី៦ សង្កាត់ វាលវង់ ក្រុង កំពង់ចាម  ខេត្ត កំពង់ចាម​។

 

          ឯកសារដេញថ្លៃដែលបានបំពេញរួច ត្រូវប្រគល់ជូនគម្រោង BMZ/REACH នៃអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា យ៉ាងយូរបំផុតត្រឹម ថ្ងៃទី២៥​ ខែកក្កដា ឆ្នាំ២០២៣​ វេលាម៉ោង ០៥:០០នាទី ល្ងាច

 

          ការបើកកញ្ចប់ឯកសារដេញថ្លៃនឹងប្រព្រឹត្តិទៅនៅទីតាំងនិងអសយដ្ឋានខាងលើ នៅថ្ងៃទី២៦ ខែកក្កដា  ឆ្នាំ២០២៣ វេលាម៉ោង ០៩:០០នាទី ព្រឹកជាកំហិតដោយខានមិនបាន

 

  • បញ្ជាក់ អ្នកដេញថ្លៃទាំងអស់ត្រូវបំពេញបែបបទដាក់ពាក្យដេញថ្លៃក្នុងទម្រង់ដូចបានជូនភ្ជាប់ រួចហើយដាក់ចូលស្រោមសំបុត្របិទជិត និងបញ្ជូនមកការិយាល័យអង្គការ ខេប ឱ្យបានមុន​ឬត្រឹមថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង៥:០០ល្ងាច អ្នកដេញថ្លៃទាំងអស់ត្រូវមកចូលរួមបើកសម្រង់តម្លៃឱ្យទាន់ពេលវេលាតាមកាលបរិច្ឆេទខាងលើនៅការិយាល័យ អង្គការ ខេប។ ប្រសិនបើមកមិនទាន់ពេលវេលា ឬក៏អវត្តមាន ឯកសារដេញថ្លៃរបស់ក្រុមហ៊ុន ឬអាជីវករនោះ ត្រូវបានចាត់ទុកជាអាសាបង់។

 

  • ព័ត៌មានផ្សេងៗសូមទំនាក់ទំនង៖  

 

  • ឈ្មោះ៖       លោក ឈួន សារ៉ាន
  • ទូរសព្ទ៖       012 752 553
  • អ៊ីមែល៖       saran@kapekh.org

 

  • ចម្លងជូន៖ លោក ម៉ៃ សារិទ្ធ
  • ទូរសព្ទ៖      012 207 733
  • អ៊ីមែល៖     sarith@kapekh.org

       

  • ចម្លងជូន៖ លោក ទុំ​ ទីតូណា
  • ទូរសព្ទ ៖     089 669 326
  • អ៊ីមែល៖     titona@kapekh.org

 

  • ចម្លងជូន៖       លោកស្រី សោម ឡាដែត
  • ទូរសព្ទ៖       012 953 856 
  • អ៊ីមែល៖       ladet@kapekh.org

42

Preschool(s)

172

Primary Schools

110

High Schools

6

Higher Education Institutions

120,831

Students

2,806

Teachers/Directors

1,496

Stakeholders